(កំពង់ធំ) ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គ លេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោម អធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ។ ដែលបានប្រារឰឡើងនៅលើភូមិឋានរបស់អតីតយុទ្ឋជន នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានបងប្អូនអតីតយុទ្ធជនចំនួន១៥០គ្រួសារ ចូលរួមក្នុងពិធីនេះផងដែរ ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត កំពង់ធំ បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ។ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ដែលបានផ្តល់ដឺសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ បានមករស់នៅទីនេះ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែង អំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិង ប្រជាជនកម្ពុជា រួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានអាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូនបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផល ដាំ បន្លែ បង្ការ និងចិញ្ចឹមសត្វដើម្បី ដោះស្រាយជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយឲ្យកាន់តែប្រសើរឡើង ។
បន្ទាប់មកឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន១៥០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕
No comments:
Post a Comment