-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Saturday, August 27, 2022

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចុះផ្សព្វផ្សាយអប់រំ ទប់សង្កាត់ ជំងឺកូវិដ១៩ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិតបាន ស្រីមុំ ប្រធាន

ចំនួនអ្នកទស្សនា: Views

 


ប៉ៃលិន៖ នៅថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២២  ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខានិង ក្រុមប្រតិបត្តិសាខា ចំនួន ២ នាក់ ស្រី ១នាក់ បានដឹកនាំ យុវជន កក្រក ចំនួន ៣ នាក់ ស្រី ១នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជំងឺអុតស្វា និង ជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងភូមិ ភ្នំដំបង និង ភូមិ អូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន  អ្នកទទួលផលចំនួន ៤១ ខ្នងផ្ទះ អ្នកចូលរួម ចំនួន ១៦៣ នាក់ ស្រី ៩៧ នាក់ ចែកម៉ាស់ ៨២ បន្ទះ  ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ ១៩ ចំនួន ២៥ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺគ្រុនឈាម ចំនួន ៣២ សន្លឹក  ប័ណ្ណផ្សព្វផ្សាយអំពី ជំងឺអុតស្វា ចំនួន ២៧ សន្លឹក សាប៊ូ ៤១ ដុំតូច និងជែលលាងដៃ ចំនួន ៤០ ដប ។








ដើម្បីអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយល់ដឹងបន្ថែមពីអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល កម្ចេចជំរកមូសខ្លា និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង មានស្នាមអុចៗពណ៌ក្រហមលើស្បែក។  ណែនាំបងប្អូនអោយចូលរួមទប់ស្កាត់ការចម្លងមេរោគថ្មី នៃ ជំងឺអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយ: ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬ ក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬ ទឹករងៃ អ្នកផ្ទុកមេរោគ និង បើមានរោគសញ្ញាដូចជា៖ គ្រុនក្តៅលើស  ៣៨.៥  អង្សាសេ  ឈឺសាច់ដុំ  ឡើងកូនកណ្តុរ មានកន្ទួលឬពងបែកពេញរាងកាយ ឈឺក្បាល  ឈឺខ្នង   សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបងប្អូនជាបន្ទាន់ ។ 







ក្រុមប្រតិបត្តិសាខាបានបន្ត លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទូទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ចំនួន និង អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនានា កុំអោយមានបន្តចូលក្នុងសហគមន៍បាន៕ដោយភ័ក្រ វុធា

Tuesday, August 23, 2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំកម្មវិធីជួបជុំអាហារសាមគ្គី ថ្លែងអំណរគុណដល់បុគ្គលិករាប់ពាន់នាក់របស់មហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានរៀបចំកម្មវិធីសំណេះសំណាល អាហារសាមគ្គីជួបជុំមហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ដែលមានវត្តមានចូលរួមពីសំណាក់បុគ្គលិកក្រុមហ៊ុន អចិន្ត្រៃយ៍ ប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។ 



កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនគ្រាន់តែការជួបជុំ កម្សាន្តសប្បាយ ពិសារភោជនីយអាហារជុំគ្នានោះទេ តែជាឱកាសសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើការថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។







ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប តែងផ្តល់តម្លៃខ្ពស់ចំពោះអតីតភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកនីមួយៗ ហើយអ្នកឧកញ៉ាផ្ទាល់ និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់ៗរូប តែងផ្តល់តំលៃ ការគោរពស្រឡាញ់ និងឱកាសចំពោះបុគ្គលិកទាំងអស់ស្មើៗគ្នា ដោយមិនមានប្រកាន់ពីតួនាទី ឋានៈ ឬកម្រិតចំណេះដឹងនោះទេ។ អ្នកឧកញ៉ាអគ្គនាយកក៏បានស្នើឱ្យបុគ្គលិកគ្រប់ៗរូបបន្តប្ដូផ្ដាច់លើថ្នាក់ដឹកនាំក្រុមហ៊ុន និងខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងបន្តស្រាក់ដៃគ្នាជាធ្លុងរួមមួយ ដើម្បីជំរុញក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ឱ្យកាន់តែរីកលូតលាស់បន្ថែមទៀតទៅពេលអនាគត។


សូមបញ្ជាក់ថា ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ហើយមានទស្សនៈវិស័យ និងបេសកកម្មចម្បង ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការប្រើប្រាស់ផលិតផលជាតិ បង្កើតឱកាសការងារជាមួយប្រាក់ចំណូលខ្ពស់ និងជាពិសេសគឺការផ្តល់ឱកាសវិនិយោគក្នុងតម្លៃសមរម្យ ការកម្សាន្តប្រកបដោយភាពទាក់ទាញ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ ក្រុមហ៊ុនមានប្រតិបត្តិការលើវិស័យសំខាន់ដូចជា វិស័យអចលនទ្រព្យ វិស័យសិល្បៈកម្សាន្ត វិស័យកសិកម្ម វិស័យមីក្រូហិរញ្ញវត្ថុ វិស័យអេកូទេសចរណ៍ និងវិស័យបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជាដើម។ ក្នុងចក្ខុវិស័យទៅពេលអនាគត ក្រុមហ៊ុនក៏នឹងពិនិត្យឱកាសកិច្ចសហប្រតិបត្តិការថ្មីៗជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស លើវិស័យជាសក្តានុពលដូចជា វិស័យអប់រំ វិស័យទេសចរណ៍ អេកូ-ទេសចរណ៍ និងវិស័យអចលនទ្រព្យអាគារខុនដូ សំណង់ខ្ពស់ផងដែរ












កន្លងមក ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវាត្រា គ្រុប តែងតែប្រកាន់ខ្ជាប់ការចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានចូលរួមជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយមនុស្សធម៌ ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពជាប្រយោជន៍សង្គមដទៃទៀតជាច្រើន ដែលសរុបជាទឹកប្រាក់ជាង ២៣,៣លានដុល្លារអាម៉េរិក។

Monday, August 22, 2022

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ!!

ចំនួនអ្នកទស្សនា: Views

 

ផ្សាយចេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២


(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការ ក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ





 តាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញអន្តោប្រវេសន៍ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចំនួនអ្នកទស្សនា: Views

 


ប៉ោយប៉ែត៖ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ចំនួនពីររូបបានចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។

ការចុះត្រួកពិនិត្យនេះធ្វើឡើងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្ដមសេនីយ៍ទោ យី ភាលី និងលោកឧត្ដមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងលោកនាយផ្នែក ។





បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់លោកឧត្ដមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ បានដឹកនាំក្រុមការងារចុះពិនិត្យកម្លាំងប្រតិបត្តិការតាមបណ្ដាគោលដៅនីមួយៗ ចំណុចស្លាបឆ្វេង-ស្លាបស្ដាំក្នុងភូមិសាស្ត្រប្រតិបត្តិការ ដែលបច្ចុប្បន្នកំពុងប្រចាំការការពារទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូលប្រទេសដោយខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស ៕

អបអរសាទរ៖ លោកស្នងការខេត្ត២រូប រួមនិងមន្ត្រីនគរបាលជាន់ខ្ពស់៥រូបទៀត ត្រូវបានផ្លាស់ប្ដូរតួនាទី!

ចំនួនអ្នកទស្សនា: Views

 




(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការខេត្តក្រចេះ រួមនិងលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀង។




ត្រូវបានផ្លាស់ប្ដូរ និងតែងតាំង ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នេះបើយោងតាមអនុក្រឹត្យ ស្ដីពីការ ផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីនគរបាលជាតិកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨.០៨.២០២២។





ក្នុងអនុក្រឹត្យនោះ ក៍មានការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រីនគរបាលជាន់ខ្ពស់ចំនួន៥រូបទៀតផងដែរ សរុប៧រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងថ្មី៕

Sunday, August 21, 2022

មេការ កាស៊ីណូប៉ាស៊ីហ្វិច ជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ក្រោយពីមានករណីបុគ្គលិកកាស៊ីណូប៉ាស៊ីហ្វិច ហៅដំរី២ ចំនួន ៥០ ទៅ ៦០ នាក់ ផ្អើលសម្រុក រត់ចេញក្រៅទាំងកម្រោល

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្ដាល៖  សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បាតុភាពក្នុងកាស៊ីណូនេះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅ ជាក់លាក់ នៅប្រទេសកម្ពុជា នោះទេ។ សមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូ ប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង – ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។







លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា  ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នា ទម្លុះទ្វាររបង រត់ចេញប៉ះគ្នា ជាមួយសន្តិសុខ របួសសន្តិសុខ ៣ នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្ត កំពុងធ្វើការជាមួយក្រុមហ៊ុន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែង កើតហេតុ ដើម្បីស្រាវជ្រាវ រកដើមចម ដែលនាំឲ្យ កើតមានរឿងហេតុ បែបនេះ ៕ដោយស្អែកស្លាប់ ស្អែកស្លាប់