ខេត្តកណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បាតុភាពក្នុងកាស៊ីណូនេះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅ ជាក់លាក់ នៅប្រទេសកម្ពុជា នោះទេ។ សមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូ ប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង – ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នា ទម្លុះទ្វាររបង រត់ចេញប៉ះគ្នា ជាមួយសន្តិសុខ របួសសន្តិសុខ ៣ នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្ត កំពុងធ្វើការជាមួយក្រុមហ៊ុន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែង កើតហេតុ ដើម្បីស្រាវជ្រាវ រកដើមចម ដែលនាំឲ្យ កើតមានរឿងហេតុ បែបនេះ ៕ដោយស្អែកស្លាប់ ស្អែកស្លាប់
No comments:
Post a Comment