ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិបឹងជ្រុកតេជោឈ្នះឈ្នះ សប្បាយរីករាយ និងរួសរាន់សស្រាក់ស្រាំ នាំយកឯកសារបញ្ជាក់អត្តញ្ញាណផ្សេងបង្ហាញដល់មន្រ្តីសុរិយោដីដើម្បីបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិបឹងជ្រុកតេជោឈ្នះឈ្នះ សប្បាយរីករាយ និងរួសរាន់សស្រាក់ស្រាំ នាំយកឯកសារបញ្ជាក់អត្តញ្ញាណផ្សេងបង្ហាញដល់មន្រ្តីសុរិយោដីដើម្បីបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ

 


ខេត្តបន្ទាយមានជ័យ៖ថ្ងៃច័ន្ទ ៣រោចខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តមប៉ាន់ខែមប៊ុនថនខុទ្ទកាល័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅប្រជាពលរដ្ឋជាច្រើនគ្រួសារដែរបានរស់នៅភូមិបឹងជ្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យសប្បាយរីករាយ និងរួសរាន់សស្រាក់ស្រាំ នាំយកឯកសារបញ្ជាក់អត្តញ្ញាណផ្សេងបង្ហាញដល់មន្រ្តីសុរិយោដីដើម្បីបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  ។







ក្នុងឱកាសនោះក៍ឃើញមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ។






សូមបញ្ជាក់ជូនផងដែរថា មុននឹងឈានដល់ចំណុចនេះក្រុមការងារបញ្ចប់វិវាទដីធ្លី ក្រោមគោលនយោបាយឈ្នះឈ្នះ ដឹកនាំដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា សហការជាមួយគណ:កម្មការខេត្តដោះស្រាយដីធ្លី បានបញ្ចប់ទាំងស្រុងនូវវិវាទ និងនាំមកនូវការអភិវឌ្ឍន៍ជាក់ស្តែងនៅទីតាំងតែម្តង៕ដោយ ភ័ក្រ វុធា

No comments:

Post a Comment

Pages