ឯកឧត្តមសូរ សុចាន់ ប្រធានក្រុមការងារចុះជួយឃុំក្រោលគោ បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៤ វត្ត ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមសូរ សុចាន់ ប្រធានក្រុមការងារចុះជួយឃុំក្រោលគោ បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៤ វត្ត ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ

 


ខេត្តស្វាយរៀង៖ឯកឧត្តមសូរ សុចាន់ គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា និងជានាយកវិទ្យាស្ថានបច្ចេកវិទ្យាយោធាតេជោសែន និងជាប្រធានក្រុមការងារចុះជួយឃុំក្រោលគោ ព្រមទាំងលោកទំទាវ ហេង វណ្ណារី ។ 

លោក ហ៉ឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ និងលោស្រី អស់លោកលោកស្រី 

ព្រមទាំងឯកឧត្តមលោកជំទាវមកពីទីជិតឆ្ងាយ

ព្រមទាំងលោក មេឃុំ ក្រុមប្រឹក្សាឃុំនិង កងកម្លាំងទាំង៣ បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៤វត្ត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពិធីត្រូវបានរៀបចំឡើងនៅវត្តបឹងរ៉ៃ ស្ថិតនៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាព្រឹកថ្ងៃសៅរិ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។








ឯកឧត្តមសូរ សុចាន់ បានមាន ប្រសាសន៍ថា ទំនៀមចូលព្រះវស្សាមានជាប់រហូតមកដល់បច្ចុប្បន្ន ក្នុងមួយឆ្នាំធ្វើតែម្ដង  ព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ តាមពុទ្ធបញ្ញត្តិ។  ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃគឺនេះមានតាំងពីសម័យបុរាណមកម្លេះ ដោយពេលនោះព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។


ឯកឧត្តមបានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ 









ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃទាំង ៤វត្តមាន វត្តបឹងរ៉ៃ វត្តក្រោលគោ វត្តមង្គលការាម វត្តធ្លក ក្នុងមួយវត្ត រួមមាន៖ បច្ច័យ ១លាន ៥សែនរៀល ប្រគេនព្រះសង្ឃ៤អង្គ ក្នុង១អង្គ២០ម៉ឺនរៀល ទៀនធំ ១គូរ  អង្គរ៥បេ ភេសេជ្ជៈ ២កេស ទឹកសុទ្ធ ៤កេស ទឹកត្រី១យូ ទឹកស៊ីអីវ១យូ ប្រេងឆា១កាដុង សាប៊ូ១ការដុង បីចេង៥គីឡូ អំបិល២គីឡូ ទឹកសុទ្ធ៤កេស ស្កសរនិងកាហ្វេ៤គីឡូ ទឹកដោះគោ១២កំប៉ុង ត្រីខកំប៉ុង១យួ ខ្ទឹមសរ១គី សាដក១ តែ១កញ្ចប់ ភួយ១បេធំ គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ៕ជា រដ្ឋា

No comments:

Post a Comment

Pages