ខេត្តក្រចេះ៖ថ្ងៃទី13 ខែកញ្ញា ឆ្នាំ 2022 វេលាម៉ោង 5:30 នាទី កម្លាំងកងរាជអាវុធហត្ថស្រុកសំបូរសហការជាមួយនឹងកម្លាំងស្នាក់ការ708 និងកម្លាំងថ្នាក់ការ 710 ដឹកនាំដោយលោកសានសុវិជ្ជាមេបញ្ជាការកងរាជអាវុធហត្តស្រុកសំបូរក្រោមការចង្អល់បង្ហាញពីលោកឧត្តមសេនីយ៍ត្រីសាន ប៊ុនថានមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើស្ថិតនៅក្នុងភូមិកំពុងរទេះឃុំបឹងចាស្រុកសំបូរខេត្តក្រចេះ ការចុះបង្ក្រាបនេះដែរដកហូតបានឈើ(សាគ្រាំឃ្លុំចំនួន 45 ដុំ)ដែលជាប្រភេទឈើ លេខ 1សរុប្បធម្មប្រហែល 2 ទៅ 3 ម៉ែត្រគីប។ដែលក្រុមឈ្មួញបម្រុងនិងដាក់ទូកយកទៅចែកចាយនៅតាមបណ្ដាស្រុកផ្សេងៗ រីឯកវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប្រគល់ទៅឲ្យមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃស្រុកសំបូររក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីបន្ត។ រីឯឈឺទាំងអស់នេះទាំងអស់នេះដោយគេស្គាល់ថាម្ចាស់ឈ្មោះលោកអ៊ុងបច្ចុប្បន្នរស់នៅភូមិកំពុងរទេះឃុំបឹងចាស្រុកសំបូរខេត្តក្រចេះដែលជាមេឈ្មួញដុះស្លែ ទិញលក់នឹងអាឈើនៅភូមិកំពុងរទេះឃុំបឹងចារស្រុកសំបូរនេះអស់រយៈពេលជាយូរឆ្នាំមកហើយ។ជាចុងក្រោយពលរដ្ឋស្នើសុំឲ្យឯកឧត្តមសេនីយ៍ត្រីសាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបន្តការបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើនៅភូមិកំពុងរទេះឃុំបឹងចាស្រុកសំបូរខេត្តក្រចេះប៉ុន្តែមទៀតផងទាន។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័ដែលមានចម្ងល់ពីរបញ្ហាចុះផ្សាយខាងលើនោះជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ។(សូមអរគុណ!)
No comments:
Post a Comment