-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, September 26, 2022

លោកសាយ គឹមឡម អភិបាលនៃគណៈស្រុកស្ទោង អំពាវនាវ ដល់ម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ សូម ជួយថែរក្សាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ពិសេស ផ្លូវលំ កំពុងត្រូវទឹកជន់លិចនៅក្នុងស្រុក

ចំនួនអ្នកទស្សនា: Views

 


   ស្រុកស្ទោង៖នៅព្រឹក ថ្ងៃទី26  ខែកញ្ញា ឆ្នាំ2022  លោកសាយ  គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការី ព្រមទាំងកងកម្លាំងទាំងបី និងអាជ្ញាធរឃុំបន្ទាយស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន29គ្រួសារ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់  នៅក្នុងភូមិ បេង  និងភូមិ  ចន្លុះ  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ។
  
    ឱកាសនេះ លោកអភិបាលស្រុក បានអំពាវនាវដល់ម្ចាស់យានយន្តដែលដឹកទំនិញធុនធ្ងន់ សូមចូលរួមជួយថែរក្សាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ពិសេសផ្លូវលំ និងផ្លូវផ្សេងផ្សេងទៀតដែលត្រូវទឹកកំពុងជន់លិចនៅក្នុងស្រុកស្ទោង  ឬផ្អាកការដឹកជញ្ជូនមួយរយៈសិន ដែលស្ថានភាពផ្លូវកំពុងត្រូវទឹកជន់លិច  ។
    
    លើសពីនេះ លោកក៏បាន ឲ្យលោកមេឃុំ ក៏ដូចជាប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយស្ទោង  ត្រូវស្រង់ស្ថិតិខ្នងផ្ទះ  និងស្រែចម្ការដែលកំពង់លិចលង់ អោយបានជាក់លាក់  ហើយ  ត្រូវយកចិត្តទុកដាក់ ទ្វេរដង លើបងប្អូនប្រជាពលរដ្ឋដែលប្រឈម ហានិភ័យ ក្នុងអំឡុងពេលដែលទឹកជំនន់កំពុងរាតត្បាតនេះ លើសពីនេះទៀត លោកក៏បានអំពាវនាវដល់រដ្ឋបាលឃុំគ្រប់ឃុំ  និងប្រជាពលរដ្ឋ ដែលនៅអមសង្ខាងនិងនៅតាមបណ្ដោយស្ទឹងស្ទោងត្រូវបង្កើន ការប្រុងប្រយ័ត្នថែមទៀត ព្រោះទឹកភ្លៀង និងទឹកស្ទឹងស្ទោង  និងអាងទឹក30កញ្ញាកំពុងតែបន្តកើនឡើងលើសកម្រិតប្រកាសអាសន្នទៅហើយ ជាពិសេស ត្រូវមើលថែកូនចៅតូចតូចកុំបណ្ដោយឲ្យលេងទឹកផ្តេសផ្តាស បណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ។
      គួរបញ្ជាក់ផងដែថាបង  ប្អួនប្រជាពលរដ្ឋទាំង29គ្រួសារខាងលើមួយគ្រួសារៗទទួលបាននូវ  អង្ករ១៥គីឡូក្រាម  មី 1កេះ  និងទឹកសុទ្ធ2យួរផងដែរ។












0 comments:

Post a Comment