ប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងអាហារ ដោយសារ ទឹកជំនន់ ទទួលអំណោយ មនុស្សធម៍ពីរឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងអាហារ ដោយសារ ទឹកជំនន់ ទទួលអំណោយ មនុស្សធម៍ពីរឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

 



(ឧត្តរមានជ័យ) ឯកឧត្តម ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា, នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមការចង្អុលបង្ហាញនិងណែនាំរបស់សម្តេចតេជោ​ អោយខិតខំធ្វេីអំពេីល្អ​ ខ្ញុំបាននាំយកស្បៀងអាហារ  សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរួមមានជនពិការ ចាស់ជរា ស្រ្តីកូនខ្ចី ប្រជាកសិករ ប្រជាការពារ នគរបាល ប៉េអ៊ឹម សិស្សសាលា និងគ្រូបង្រៀនចំនួន ៥៥០​នាក់ស្ថិតនៅភូមិដីថ្មីសន្តិភាព ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។​ ពិតណាស់​ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។ 

ឯកឧត្តម ដួង តារា បានបន្តថា, ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានចូលរួមរៀបចំចែកស្បៀងជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ​ដែរ​ ខ្ញុំសូមអរគុណលោកយាយ​ លោកតា​អុំពូមីងបងប្អូននិងយុវជនដែលតែងតែគាំទ្រនិងបោះឆ្នោតជូនសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជា ។
  
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំនឹងខិតខំបន្តជួយភ្ជាប់ទំនាក់ទំនអោយកាន់តែច្រេីនថែមទៀតដេីម្បីរកដំណោះស្រាយនានាក្នុងការជួយអភិវឌ្ឍតំបន់នេះដើម្បីផ្តល់កាេងារ​និងប្រាក់ចំណូលសមរម្យសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។
ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារដើម្បីចែកជូនប្រជាពលរដ្ឋចំនួន ៥៥០គ្រួសារដែលខ្វះខាតពិតប្រាកដ។ 
ខ្ញុំបាទសូមគោរពជូនពរសម្តេចទំាងទ្វេមានសុខភាពល្អអាយុយឺនយូរបំផុតដេីម្បីជាម្លប់ដល់កូនចៅទូទាំងប្រទេស។ 

ឯកឧត្តមបញ្ជាក់ថាយើងទាំងអស់គ្នាចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដោយចិត្តជ្រះថ្លា និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងប្រកបដោយគុណធម៌និងមេត្តា។













No comments:

Post a Comment

Pages