កម្លាំងនគរបាលឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោ យយកឈ្មោះលោកស្រី ហ៊ុន ស៊ីណាត ឆបោកយកប្រាក់ពីប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រឃុំអណ្ដូ ងទឹក ស្រុកបូទុមសាគរ.. - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងនគរបាលឃាត់ខ្លួនមន្រ្តីយោធាម្នាក់ ក្រោ យយកឈ្មោះលោកស្រី ហ៊ុន ស៊ីណាត ឆបោកយកប្រាក់ពីប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រឃុំអណ្ដូ ងទឹក ស្រុកបូទុមសាគរ..

 


(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកោះកុង បានឃាត់ខ្លួនមន្រ្តីយោធាម្នាក់ តាមពាក្យបណ្តឹងរប ស់លោកស្រី ហ៊ុន ស៊ីណាត ដោយចោទប្រកាន់ថា ជននេះបាន យកឈ្មោះលោកស្រី ទៅឆបោកយកប្រាក់ពីប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ​ ក៏បានធ្វើឡើងតាមដីកា​បង្គាប់ឲ្យចាប់ខ្លួនពីសា លាដំបូងខេត្តកោះកុង។
តាមដីកា​បង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង ​បានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ម៉ៅ អ៊ូច ឬឈ្មោះ ម៉ៅ អ៊ុច ភេទប្រុស អាយុ៤២ឆ្នាំ (ទាហានការពារនៅព្រំដែនជើ ងគៅក ប្រចាំខេត្ដកោះកុង នៅ​វរៈ៣០៣) មានទីលំនៅបច្ចុប្បន្ន ស្រុកមណ្ឌល ខេត្តកោះកុង។
ការឃាត់ខ្លួននេះដោយសារឈ្មោះ ម៉ៅ អ៊ុច បានយកឈ្មោះ លោកស្រី ហ៊ុន ស៊ីណាត ដើម្បីឆបោកយកប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្ដ្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយរូបគេ បានអះអាងជាមួយប្រជាពលរដ្ឋថា យកប្រាក់នេះមកជូនលោកស្រី ហ៊ុន ស៊ីណាត ដើម្បីឲ្យស្នើសុំកាត់ឆ្វៀលដី នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង៕




No comments:

Post a Comment

Pages