ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ2022 គណៈបញ្ជាការឯកភាពស្រុកជីក្រែង បានចុះបង្ក្រាបបទល្មើសនេសាទ ដែលស្ថិតនៅចំណុច ទំនប់សួង សេកដេក 7ភូមិ ទំនប់ចក ទួលឡាវ ពាក់យាម អូចង្វារអៀស ព្រៃប្រស់ ដែលស្ថិតនៅក្នុងឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំគោកធ្លកក្រោម និងឃុំសង្វើយ។
ឧបករណ៍នេសាទដែលកម្លាំងចុះបង្ក្រាបរួមមាន:
- ក្បាលបចំនួន 10 គ្រឿង
-របាំងមានប្រវែង 1200ម៉ែត្រ
-ចម្រឹងចំនួន 300 ដើម
-ក្បាលស្បៃមុងចំនួន 18 គ្រឿង
-របាំងស្បៃមុងប្រវែង900 ម៉ែត្រ
-បង្គោលចម្រឹង200 ដើម
-លែងកូនត្រី 60 គីឡូក្រាម។
មធ្យោបាយការណូតចំនួន៤គ្រឿង កម្លាំងចូលរួមសរុប15 នាក់។
គណៈបញ្ជាការឯកភាពនិងចុះបង្ក្រាបបន្តទៀតដរាបណានៅមាននេសាទខុសច្បាប់។
បច្ចុប្បន្ន វត្ថុតាងត្រូវបានបំផ្លាញចោល នៅនិងកន្លែងតែម្តង
សូមអរគុណ ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលតែងតែជួយសហការល្អតាមរយៈការផ្តល់ព័ត៌មានមកអោយសមត្ថកិច្ច
ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសនានា ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។ដោយសុន ណារិន
No comments:
Post a Comment