ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកអំណោយស្រូវពូជនិងសម្ភារៈផ្សេងៗទៀតដែលស្ថិតនៅក្នុងវត្តជីក្រែងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកអំណោយស្រូវពូជនិងសម្ភារៈផ្សេងៗទៀតដែលស្ថិតនៅក្នុងវត្តជីក្រែងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប



(ខេត្តសៀមរាប) នៅព្រឹកថ្ងៃទី 19 ខែតុលាឆ្នាំ 2022 ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះមកចែកអំណោយស្រូវពូជនិងសម្ភារៈផ្សេងៗទៀតដែលស្ថិតនៅក្នុងវត្តជីក្រែងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែងកន្លងមកចាប់ផ្ដើមមានភ្លៀងធ្លាក់ជាន់លិចពីថ្ងៃទី 23 ខែកញ្ញាឆ្នាំ 2022 រហូតដល់ថ្ងៃទី 17 ខែតុលាឆ្នាំ 2022 ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជន់លិចចំនួនឃុំចំនួន 12 ទូទាំងស្រុកស្មើនឹង 73 ភូមិនៃភូមិសរុបចំនួន 155 ភូមិដោយក្នុងនោះ គ្រួសាររងផលប៉ះពាល់ចំនួន 2,720 គ្រួសារ។ លិចទីធ្លាសាលារៀនចំនួន 17 កន្លែង លិចបរិវេណមន្ទីរពេទ្យមួយកន្លែង លិចអគាររដ្ឋបាលឃុំចំនួន 2 កន្លែង លិចវត្តអារាមចំនួន 4 កន្លែង លិចផ្លូវគ្រួសក្រហម ដីស និងកៅស៊ូ សរុបប្រវែង28,052 ម៉ែត្រ ដំណាំស្រូវរងផលប៉ះពាល់ចំនួន 2,779 ហិចតា។
ដោយបានការយកចិត្តទុកដាក់ពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនាន់សរុបចំនួន 2874 គ្រួសារ ភូមិចំនួន 103 ភូមិមកពីឃុំទាំង 12 នៃសុខជីក្រែង ដែលត្រូវទទួលស្បៀងសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាល និងគ្រាប់ពូជស្រូវដើម្បីស្ដារឡើងវិញ មានដូចខាងក្រោម: ឃុំអន្លង់សំណរចំនួន 130 គ្រួសារ ឃុំជីក្រែងចំនួន385 គ្រួសារ ឃុំឫស្សីលកចំនួន 306 គ្រួសារ ឃុំសង្វើយចំនួន 96 គ្រួសារ ឃុំល្វែងឬស្សីចំនួន 1,122 គ្រួសារ  ឃុំស្ពានត្នោតចំនួន 254 គ្រួសារ ឃុំខ្វាវចំនួន 36 គ្រួសារ ឃុំពង្រលើចំនួន 54 គ្រួសារ ឃុំពង្រក្រោមចំនួន 138 គ្រួសារ ឃុំគោកធ្លកលើចំនួន 124 គ្រួសារ ឃុំកំពង់ក្តីចំនួន 78 គ្រួសារ និងឃុំគោកធ្លកក្រោមចំនួន 151 គ្រួសារ។
ក្នុងនោះអំណោយដែលត្រូវទទួលបានក្នុងមួយគ្រួសារមានអង្ករ 25 គីឡូក្រាម មីជាតិមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ និងទឹកបរិសុទ្ធមួយកេស។ នៅក្នុងកម្មវិធីនេះដែរក៏មានការចែកស្រូវពូជចំនួន 121 គ្រួសារមកដកពីឃុំជីក្រែងសម្រាប់ពួកគាត់យកទៅដាំស្រូវស្ដារឡើងវិញក្នុងអំឡុងពេលទឹកកំពុងស្រកជាបណ្ដើរៗ។

ក្រៅពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មានក្រុមការងាររាជរដ្ឋាភិបាលក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាលខេត្តសៀមរាប រដ្ឋបាលស្រុកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងសប្បុរសជននានាអង្គការដៃគូនានា បានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់។ដោយលោក សាន់ ណារិន



No comments:

Post a Comment

Pages