រដ្ឋបាល​ក្រុង​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ក្រុង​ស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាល​ក្រុង​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ក្រុង​ស្វាយរៀង

 ​


ខេត្ដ​ស្វាយរៀង​៖ រដ្ឋបាល​ក្រុង​ស្វាយរៀង បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត របស់​រដ្ឋបាល​ក្រុង​ស្វាយរៀង ក្រោម​អធិបតីភាព​លោក ណុប ចំរើន អភិបាល នៃ​គណៈ​អភិបាលក្រុង​ស្វាយរៀង​។​
​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ៣​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ។​
​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ក្រុង លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាក្រុង កងកម្លាំង​ទាំង​៣​ចំណុះ​រដ្ឋបាល​ក្រុង លោក លោកស្រី​ប្រធាន​ការិយាល័យ អង្គភាព​ទាំង​១៣ ចំណុះ​សាលាក្រុង លោក លោកស្រី​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ទាំង ៧​ក្នុង​ក្រុង​។​
​ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក​អភិបាលក្រុង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ ដល់​លោក លោកស្រី ជា​មន្ត្រីរាជការ កងកម្លាំង និង​អាជ្ញារ​ធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ក្រុង​ស្វាយរៀង ដែល​តែងតែ​ចូលរួម​សហការ និង​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដែល​បាន​បង្ហាញ នូវ​លទ្ធផល​ការងារ​ល្អ​ទាំង​ការផ្តល់សេវា​សាធារណៈ និង​ការថែរក្សា​សន្ដិសុខ សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។
​លោក បាន​បន្ថែមថា ទោះបី​ទទួលបាន​លទ្ធផល​ការងារ​ល្អ​គួរ​កត់សម្គាល់ក្តី ក៏​នៅ​មាន​បញ្ហា​មួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​លោក លោកស្រី​បន្ត​ខិតខំ​បន្ថែម​ដើម្បី​បំពេញ​ជូន​ប្រជាពលរដ្ឋ​។​
​លោក​អភិបាលក្រុង​ស្វាយរៀង បាន​ដាក់ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​ចំនួន ៦​ចំណុច​ដូចខាងក្រោម​៖
១.​ពង្រឹង​យន្តការ​គ្រប់គ្រង​ទប់ស្កាត់​សំណង់​អនាធិបតេយ្យ​គ្មាន​ច្បាប់​អនុញ្ញាត និង​សណ្ដាប់ធ្នាប់​សាធារណៈ​
២.​ពង្រឹង​ការអនុវត្ត​ផែនការ​វេន​ប្រចាំ​បញ្ជា​របស់​រដ្ឋបាល​ក្រុង និង​សង្កាត់​
៣.​ជំរុញ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​
៤.​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​(​យន្តការ​ច្រកចេញចូល​តែមួយ​)
៥.​សង្កាត់​ទាំង​៧​ត្រូវ​រៀបចំ​ស្លាក​លេខ​ផ្ទះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់​ខ្នង​ផ្ទះ​
៦.​បន្ត​យកចិត្តទុកដាក់ តាមដាន​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។









No comments:

Post a Comment

Pages