លោក ស៊ូ ម៉ុល បន្តបើកវេទិកាសាធារណៈ ចំនួន៥ភូមិនៅវត្តបល្ល័ងជា ឃុំចន្ត្រី ស្រុករមាសហែក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ស៊ូ ម៉ុល បន្តបើកវេទិកាសាធារណៈ ចំនួន៥ភូមិនៅវត្តបល្ល័ងជា ឃុំចន្ត្រី ស្រុករមាសហែក

 


ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានបន្តបើកវេទិកាសាធារណៈ នៅវត្តបល្ល័ងជា មានប្រជាពលរដ្ឋមកពី៥ភូមិ ក្នុងឃុំចន្ត្រី ស្រុករមាសហែក នាព្រឹកថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្នុងបើកវេទិកាសាធារណ:ក្នុងឃុំចន្ត្រី ស្រុករមាសហែក ដោយមានការចូលរួម ពីសំណាក់ ប្រធានការិយាល័យ មន្រ្តីសាលាស្រុក  លោកមេឃុំ កងកម្លាំងស្រុកនិងអាជ្ញាធរដែលពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ស៊ូ ម៉ុល  បានថ្លែងថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានថ្ងៃនេះដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសមាន លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចង្អុលបង្ហាញពី លោកសៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក តែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់នៅគ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់នៅត្រូវមាន ផ្លូវ ទឹកភ្លើងដល់ទីនោះ។
លោកស៊ូ ម៉ុល បន្តថាគោលបំណងសំខាន់នៃការបើកវេទិកាសាធារណៈនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំចន្ត្រីបានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ និងសូមពរប្រជាពលរដ្ឋដែលបានលើកឡើង។
លោកអភិបាលស្រុករមាសហែក ក៏បានលើកឡើងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចន្ត្រី សូមអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានគ្រប់គ្នានិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ៕


















No comments:

Post a Comment

Pages