ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

 



ភ្នំពេញ ៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ថ្ងៃចន្ទ ៦ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២  និងជាប្រធានក្រុមការងារ PWG-RWSSH ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) និងរៀបចំផែនការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។
នៅក្នុងកម្មវិធីនោះដែរ ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានឡើងធ្វើបទបង្ហាញស្ដីពីបទពិសោធន៍ស្ដីពីការផ្ទៀងផ្ទាត់ODFខេត្តស្វាយរៀង ជូនដល់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ(PWG-RWSSH)ចំនួន ២៣ខេត្តក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ ឯកឧត្តម ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវតំណាងក្រសួងពាក់ព័ន្ធទាំង៦ , ឯកឧត្តមអភិបាលរងខេត្ត/ក្រុង ទទួលបន្ទុក, លោក លោកស្រីជាប្រធានមន្ទីទាំង២៥រាជធានីខេត្ត និងអង្គការដៃគូពាក់ព័ន្ធ៕










No comments:

Post a Comment

Pages