ក្រុងបាវិត/ខេត្តស្វាយរៀង ៖ លោក ស៊ុយ ជីហ៊ាង សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយក្រុងបាវិតនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ច្រកម្ទេស និងលោក ម៉ែន អេង អនុប្រធានក្រុមការងារ នៅព្រឹកថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក លោកស្រី ជា ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១៥រូប ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះលោក ស៊ុយ ជីហ៊ាង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅក្នុងសង្កាត់ច្រកម្ទេសផងដែរ៕
No comments:
Post a Comment