ចាប់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ដាក់​ពន្ធនាគារ ដោយ​គ្មាន​ព្យួរទោស - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ចាប់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ដាក់​ពន្ធនាគារ ដោយ​គ្មាន​ព្យួរទោស


 

រាជធានី​ភ្នំពេញ ៖ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ម៉​ម ច័ន្ទ​វណ្ណៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​នាំ​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ តាម​អំណាច​សាលក្រម ដោយ​គ្មាន​ព្យួរទោស ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត ។

ជនជាប់ចោទ​ខាងលើ​នេះ​មានឈ្មោះ អ៊ិ​ន ទិ​ត្យ​វិ​ជ្ជ​រ៉ា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ «​នៅ​លីវ​» ស្នាក់​នៅផ្ទះ​ជួល​លេខ​២២B ផ្លូវ​លេខ​១៩១ ស្ថិត​ក្នុង​សង្កាត់​ទំនុប​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សាលក្រម​បាន​តម្រូវ​ដាក់​ជនជាប់ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​កំណត់​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស និង​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២ «​ម​២» ឃុំខ្លួន​ជន​ជាប់​ចោ​ក្នុង​មណ្ឌល តាម​អំណាច​សាលក្រម ចាប់តាំងពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ តាម​បញ្ញតិ​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រោយ​ពី​ចាប់ខ្លួន និង​នាំ​ខ្លួន​កញ្ញា អ៊ិ​ន ទិ​ត្យ​វិ​ជ្ជ​រ៉ា បញ្ជូន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ជនជាប់ចោទ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​.​ស ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នោះ​៕




No comments:

Post a Comment

Pages