បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី នាំយកថវិកាចំនួន១២លានរៀល ប្រគល់ជូនសាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ
ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម’’ និងពិសាអាហារសាមគ្គីនៅមជ្ឍមណ្ឌល មហាសាល នារសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ នេះ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមសហការី បាននាំយកថវិកា ចំនួន១២លានរៀល ក្នុងនោះ ថវិកាផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ និងលោកស្រី ចំនួន ២លានរៀល និងថវិកាចំនួន១០លានរៀនដែលបានមកពីការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីបម្រើក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យកាន់តែមានប្រសិទ្ធភាព ៕
No comments:
Post a Comment