លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ នគរបាលខេត្តព្រៃវែង ត្រូវយកបេះដូងប្រជាពលរដ្ឋខេត្តព្រៃវែងឱ្យបាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ នគរបាលខេត្តព្រៃវែង ត្រូវយកបេះដូងប្រជាពលរដ្ឋខេត្តព្រៃវែងឱ្យបាន


 


ព្រៃវែង៖ នៅថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្នងការរង នាយការិយាល័យ ចំណុះស្នងការដ្ឋាន អញ្ជើញចុះត្រួតពិនិត្យការងារ សួរសុខទុក្ខ ផ្តល់ការណែនាំ និងដាក់ចេញនូវបទបញ្ជាមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា ដល់លោកអធិការ អធិការរង និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកពោធិ៍រៀង ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដោតទៅលើការពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងវិន័យកងកម្លាំងនគរបាល និងបានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានលទ្ធផលល្អប្រសើរ ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានជំរុញ និងលើកទឹកចិត្តឱ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកទាំង ៣ ត្រូវខិតខំបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង ឱ្យបានថយដល់កំរិតអប្បរិមា ប្រកបដោយជំនាញ និងវិជ្ជាជីវៈជានគរបាល ។

មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញដល់មន្ត្រីនគរបាលខេត្តព្រៃវែង ត្រូវធ្វើការងារប្រកបដោយឆន្ទៈខ្ពស់ ធ្វើយ៉ាងណាត្រូវយកបេះដូងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឱ្យបាន ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏នឹងអញ្ជើញចុះទៅគ្រប់អធិការដ្ឋានក្រុង-ស្រុក ទាំង ១៣ ផងដែរ ៕ប្រភព ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង





















No comments:

Post a Comment

Pages