ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអាទិត្យ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក XIE XIAOHONG អគ្គនាយកក្រុមហ៊ុនសាយលន់គ្រុប ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្រោយក្រុមហ៊ុនសាយលន់គ្រុបបានសាងសង់ និងដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលកន្លងមកឯកឧត្តមតែងតែផ្តល់នូវការគៀគរគ្រប់មធ្យោបាយដើម្បីអោយក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុននានាមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង បើកដំណើរការដោយជោគជ័យនាពេលកន្លងទៅនេះ ទន្ទឹមនោះក្រុមហ៊ុនបាននឹងកំពុងបន្តពង្រីកវិសាលភាពក្រុមហ៊ុនឲ្យកាន់តែរីកចម្រេីនបន្ថែមទៀត ដេីម្បីវិស័យឧស្សាហកម្មនាំចេញទៅក្រៅប្រទេស ក៏ដូចជាផ្តល់ការងារធ្វេីជូនបងប្អូនប្រជាពលរដ្ឋដែលមកបំពេញការងារក្នុងរោងចក្រនេះ។
ឯកឧត្ដមអភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់គ្រប់ រួមទាំងក្រុមហ៊ុនដៃគូផ្សេងៗទៀត ដែលបានមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងទំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ក៏ដូចជាតំបន់នានាទៀត ក្នុងខេត្តស្វាយរៀងយេីង។
ឯកឧត្ដមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគនានាមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅដែលនាំមកនូវផលប្រយោជន៍ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលឯកឧត្ដមអភិបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ។
No comments:
Post a Comment