ក្រសួងសុខាភិបាល បិទនិងដកហូតអាជ្ញាប័ណ្ណមន្ទីរសំរាកព្យាបាល ចំនួន៣ នៅរាជធានីភ្នំពេញ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រសួងសុខាភិបាល បិទនិងដកហូតអាជ្ញាប័ណ្ណមន្ទីរសំរាកព្យាបាល ចំនួន៣ នៅរាជធានីភ្នំពេញ

 



ក្រសួងសុខាភិបាល បានបញ្ជាក់ពីមូលហេតុ នៃសេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលទាំង៣នោះ ដោយថា មន្ទីរសំរាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការ នៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍ អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញ នៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ។

ក្នុងសេចក្ដីសម្រេចនោះ ​ក្រសួងសុខាភិបាល ក៏បានទុកជានិរាករណ៍ នូវសេចក្ដីសម្រេចលេខ ១០៩/២១ អបស/មព (មន្ទីរសំរាកព្យាបាលមិត្តភាព ចតុមុខ) , សេចក្ដីសម្រេចលេខ ១០៨/២១ អបស/មព (មន្ទីរសំរាក ព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឈឹម) និងសេចក្ដីសម្រេចលេខ ១១០/២១ អបស/មព (មន្ទីរសំរាកព្យាបាល មិត្តភាពពោធិ៍ចិនតុង) ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលនេះ




No comments:

Post a Comment

Pages