ត្រីបាឡែនសមួយក្បាល ដែលប្រទះឃើញ នៅប្រទេសន័រវេស ក្នុងឆ្នាំ ២០១៩ និងត្រូវបានគេចាត់ទុកថាៈ ជាភ្នាក់ងារចារកម្ម ដែលបង្ហាត់។
ដោយកងទ័ពជើងទឹករុស្ស៊ី បានបណ្ដែតខ្លួនឡើងសាជាថ្មី នៅឯឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត ។
ត្រីបាឡែនដែលបំពាក់ទៅដោយឧបករណ៍កាមេរ៉ា ដែលមានប្រភពមកពីទីក្រុង St Petersburg នៅលើដងខ្លួនរបស់វា មានឈ្មោះថា “Hvaldimir” និងបានបង្ហាញខ្លួនលើកជាលើកដំបូងនៅក្នុងតំបន់អាក់ទិកភាគខាងជើងនៃប្រទេសន័រវេស ។
ទន្ទឹមនោះ អ្នកជីវវិទូផ្នែកសមុទ្ររបស់ន័រវេសបានលើកឡើងថា ត្រីបាឡែនដែលត្រូវបានរកឃើញនៅតំបន់ Hunnebostrand នៃឆ្នេរភាគនិរតីប្រទេសស៊ុយអែត ប្រហែលជាហែលចេញពីតំបន់ព័ទ្ធជុំវិញនោះ ជាពិសេសដោយសារតែវាដល់រដូវបង្កាត់ពូជផង។
ពាក់ព័ន្ធនឹងការរកឃើញនេះដែរ ទីក្រុងមូស្គូ មិនដែលចេញប្រតិកម្មជាផ្លូវការណាមួយចំពោះអះអាង របស់របស់ន័រវេសដែលថាៈ ត្រីបាឡែនសនេះជា “ចារកម្មរុស្ស៊ី” នោះទេ ។
គួរបញ្ជាក់ថាៈ ត្រីបាឡែនសដែលអាចមានប្រវែងដល់ទៅ ៦ ម៉ែត្រ និងរស់នៅចន្លោះពី ៤០ ទៅ ៦០ ឆ្នាំមួយក្បាលនេះ ជាទូទៅរស់នៅក្នុងដែនទឹកកកជុំវិញតំបន់ Greenland ភាគខាងជើងប្រទេសន័រវេស និងប្រទេសរុស្ស៊ី៕
No comments:
Post a Comment