-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Tuesday, June 27, 2023

ក្រោយបទ​បញ្ជាសម្ដេច​តេជោ ហ៊ុន សែន, នាយឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ចេញ​កម្លាំង​ទ័ព​៥០០នាក់​ និងអាវុធ២០០ដើម​ ទៅកាន់ព្រំដែន​ជាប់​វៀតណាម​ ត្រៀមបាញ់កម្ទេច​យន្ដហោះគ្មានមនុស្ស​បើក ហោះចូល​ទឹកដីកម្ពុជា​

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជានាយឧត្តមសេនីយ៍ផិតលេខផ្កាយមាស៥ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកនាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំង​ទ័ព​ចំនួន៥០០នាក់ រួមជាមួយអាវុធបាញ់ទៅអាកាស២០០ដើមផងដែរ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាជា​បន្ទាន់មួយ ឱ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។

តាមរយៈសារសំឡេងដែលផ្សាយតាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេ​បញ្ជា​កា​រ​កងយោធពលខេមរភូមិន្ទ និងទៅនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជា​ការ​ដ្ឋានកងអង្គរក្ស ឱ្យបញ្ចេញសព្វាវុធសម្រាប់ការបាញ់យន្តហោះ ទៅកាន់តំបន់ដែលដ្រូនគ្មានមនុស្សបើកនេះ ហោះចូលទឹកដីកមម្ពុជា ជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាង​ល្អជាមួយវៀត​ណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្ម​ ដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។

សម្តេចបញ្ជាក់ដូច្នេះថា ៖ «អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុង​តំបន់​ខេត្តរ​តនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបានបដិសេធថា “មិនមែនជាដ្រូនរប​ស់គេ​ទេ” ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។

សម្តេចបានបន្តថា «យើងត្រូវប្រើប្រាស់អាវុធទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូល​ទឹក​ដីកម្ពុជា»៕














Saturday, June 24, 2023

លោក សាយ សំអាល់៖ យើងត្រូវខិតខំបម្រើពលរដ្ឋឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីពង្រឹងជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំង

ចំនួនអ្នកទស្សនា: Views



(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។
ការលើកឡើងរបស់លោក សាយ សំអាល់ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងដំណាក់កាលទី១ និងទិសដៅអនុវត្តបន្ត។
ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុរួមនឹងសមាជិកសមាជិកាទាំងអស់ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមបើកពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតនាពេលខាងមុខ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការជ្រើសរើសយកមេដឹកនាំខ្លួនពេញចិត្ត ដែលបានរស់នៅ និងជួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានចាត់ទុកការបោះឆ្នោតនេះនឹងធ្វើឱ្យកម្ពុជាយើងមានភាពច្បាស់លាស់ថែមទៀតក្នុងការតម្រង់ទិសការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាន់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ប្រជាជនមានចំណូលខ្ពស់ ហើយជាពិសេស អ្នករស់នៅក្នុងខេត្តព្រះសីហនុ បានទទួលការអប់រំខ្ពស់ មានការងារធ្វើ និងទទួលបានចំណូលកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍជឿនលឿននៃប្រទេស ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិកាគណបក្សទាំងអស់ និងប្រជាជនកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភ័ក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងអំពាវនាវសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕










Monday, June 19, 2023

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដេីម្បីពង្រឹងរបៀបរបបការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ចំទិសដៅ​ និងប្រគល់សេចក្តីសម្រេចជូនដល់ថ្នាក់ដឹកនាំផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣
កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំដេីម្បីពង្រឹងរបៀបរបបការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ចំទិសដៅ​ និងប្រគល់សេចក្តីសម្រេចជូនដល់ប្រធាន​- អនុប្រធាន -ទីប្រឹក្សា-ជំនួយការផ្នែក​ ប្រធាន-អនុប្រធានក្រុម​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយដែលដឹកនាំដោយលោក​ គឹម​ សុខរី​  នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់។
























Friday, June 16, 2023

ល្បែងសុីសងជល់មាន់តាមអនឡាញកុំពង់បើកលេងយ៉ាងរលួននៅស្រុកអង្គស្នួល ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 


 
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋមានការអស់សង្ឃឹមនឹងសមត្ថកិច្ចមូលរដ្ឋានដែលមិនបង្ត្រាប ល្បែងអនឡាញខុសច្បាប់ ប្រភេទ មាន់ជល់អនឡាញ តាមកញ្ចក់ទូរទស្សន៍ ស្ថិតនៅក្នុងភូមិអញ្ចាញ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលកំពុងបេីកដំណេីរការ លេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរ មាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀម មិន មានវិធាន ការទប់ស្កាត់ឬបង្ក្រាប ឡេីយ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ ឃុំ សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ អំពីបទល្មេីសល្បែងសុីសង ខុសច្បាប់នេ។  ប្រភពខាងលើបន្តថា ទីតាំងជល់មាន់អនឡាញ ខាងលេី បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់លុយរហូតដល់រាប់លានរៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះ ធ្វើឲ្យបង្កបញ្ហាដល់គ្រួសារ។
ជំវិញករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលនឹងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ មេត្តាចាត់កំលាំងជំនាញឱ្យចុះមកទប់ស្កាត់និង បង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ ខាងលើនេះផង ប្រភពពីប្រជាពលរដ្ឋដាក់សំនួនទៅកាន់លោកអធិការតើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕



នគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្ដេចក្រឡាហោម ស ខេង!

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងនគរបាលខេត្តព្រៃវែង ចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ៕








Tuesday, June 13, 2023

ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views


ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៦០រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។

សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។

សេចក្តីព្រាងក្រមនេះមានគុណប្រយោជន៍៖
-ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
-កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
-ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការ
ចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់
-បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
-ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
-ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕