ល្បែង(ជល់មាន់ )តាមប្រព័ន្ឋអនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងនៅក្នុងទឹកដី ឃុំពីធ្នូ ស្រុកស្នួល បានបើកលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែង(ជល់មាន់ )តាមប្រព័ន្ឋអនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងនៅក្នុងទឹកដី ឃុំពីធ្នូ ស្រុកស្នួល បានបើកលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!



(ខេត្តក្រចេះ)៖ ទីតាំងបនល្បែងសុីសង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងនៅក្នុងទឹងដីស្រុកស្នួល ខេត្តក្រចេះ។
ជាក់ស្តែងនៅភូមិជើងឃ្លេ ឃុំពីធ្នូ ស្រុកស្នួល ខេត្តក្រចេះ កំពុងបើកលេងតែ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាប។
សង្ស័យ ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងទេដឹង!

ប្រភពបន្តទៀតថា: ទីតាំងបនល្បែង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ នៅក្នុងទឹកដី ឃុំពីធ្នូ ស្រុកស្នួល ឃើញក្រុមញៀនល្បែងនាំគ្នាចូលលេងអនាធិបតេយ្យ បែបនេះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ព្រួយបារម្ភ សុខទុក្ខសុវត្ថិភាពគ្រួសារ ម៉្យាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។ល។

ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអធិកាស្រុកស្នួលបានទេព្រោះខលមិនចូល។

ប្រជាពលរដ្ឋសូមសំណូមពរដល់ លោក វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ និងលោក អ៊ូ សុបុណ្ណា ស្នងការនគរបាល ខេត្តក្រចេះ ហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងបទល្មើសបនល្បែងសុីសង(ជល់មាន់ និងល្បែងឡូតូ)តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ បានដែរឬទេ? ។

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២- បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យលោក អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង….

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងដែលថា: បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។

No comments:

Post a Comment

Pages