សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ធី​ជី​ហ្គេន​ទីង ច្រក​ឡា​ប៉ា​ខេ កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ​.! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ធី​ជី​ហ្គេន​ទីង ច្រក​ឡា​ប៉ា​ខេ កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ​.!

 


ចេញផ្សាយ ថ្ងៃទី 31/07/2023
មណ្ឌលគីរី ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងឃុំស្រែខ្ញុំ ស្រុកកែវសីមា បានបញ្ជាក់ឲ្យដឹងថា លោក អធិការនគរបាលស្រុកកែវសីមា មិនទាន់ចាត់វិធានការបង្ក្រាបល្បែងភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ ដែលមានបញ្ជាល់មាន់ បៀ អាប៉ោង យូគី និងល្បែងច្រើនប្រភេទទៀត បើកឲ្យពលរដ្ឋខ្មែរ ចូលរួមលេងគគ្រឹកគគ្រេង នៅក្នុងកាសុីណូយីហោ ធីជីហ្គេនទីង ច្រកឡាប៉ាខេ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដា្ឋនខាងក្រៅ ! និងពលរដ្ឋនៅឃុំស្រែខ្ញុំពួកគាត់សង្កេតឃើញអ្នកញៀនល្បែងបញ្ជាល់មាន់ មកពីទីជិតឆ្ងាយចេញចូលលេងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់ សម្គាល់ ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ពេលចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លាក្នុងមួយថ្ងៃៗពេលចាញ់អស់ច្រេីន ឈានដល់ប្រើអំពើហិង្សាដល់ក្រុមគ្រួសារថែមទៀតផង។
បញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូយីហោ ធីជីហ្គេនទីង មានការព្រួយបារម្ភភ័យខ្លាចអំពីអសន្តិសុខសង្គមនិងអំពើចោរកម្មផ្សេងៗ ដូចជា ចោរលួច.ឆក់ ប្លន់ គាស់ផ្ទះប្រើអំពើហិង្សាដល់គ្រួសារ ព្រមទាំងគ្រឿងញៀនរីករាលដាល គូរឲ្យកត់សម្គាល់ គឺកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះប្រជាពលរដ្ឋ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា រឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំង លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្រា្កប បទល្មើសរាល់ល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះបង្រ្កាបល្បែងបញ្ជាល់មាន់ កំពុងបេីកលេងយ៉ាងពពាក់ពពូនរាល់ថ្ងៃ នៅភូមិសាស្ត្រច្រកឡាប៉ាខេ ដេីម្បីបង្រឹងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។
ហេតុនេះលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរី និង លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរី គួរចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងកាសុីណូយីហោ ធីជីហ្គេន ទីង នៅច្រកឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យមានប្រសិទ្ធភាព ខ្ពស់ ព្រោះថាម្ចាស់កាសុីណូយីហោ ធីជីហ្គេនទីង កំពុងផ្គើនបទបញ្ជាសម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរំលោភលើលិខិតអនុញ្ញាតិ ដែលហ៊ានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសងខុសច្បាប់ភ្លូកទឹកភ្លូកដី មិនញញើតច្បាប់ឡេីយ។
គួររំលឹកផងដែរថា កាលពីកន្លងទៅ នៅថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតអោយអភិបាលរាជធានីខេត្តទាំង២៥ ខេត្ត.ក្រុង. អោយបិទទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងរាជធានីខេត្តមិនអនុញ្ញាតិមានល្បែងសុីសងឡើយ។
បញ្ហានេះលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និង លោក ថង សាវ៉ុន អភិបាល ខេត្តមណ្ឌលគីរី មេត្តាចាត់មន្ត្រីក្រោមឱវាទចុះ ពិនិត្យជាបន្ទាន់ នៅទីតាំងបញ្ជាល់មាន់ បៀ អាប៉ោង យូគី បង្កប់ក្នុង
កាសុីណូយីហោ ធីជីហ្គេនទីង ច្រកឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ៕ដោយសហការី








No comments:

Post a Comment

Pages