គ្លីនិកចំនួន២នៅវិហារសួគ៌ រុញដាក់គ្នាគ្មានមួយណា ចេញមុខទទួលខុសត្រូវ ក្រោយអ្នកជំងឺស្លាប់ ព្រោះអាការៈវិវត្តទៅធ្ងន់! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គ្លីនិកចំនួន២នៅវិហារសួគ៌ រុញដាក់គ្នាគ្មានមួយណា ចេញមុខទទួលខុសត្រូវ ក្រោយអ្នកជំងឺស្លាប់ ព្រោះអាការៈវិវត្តទៅធ្ងន់!



(កណ្ដាល)៖ បុរសម្នាក់បានស្លាប់គួរឱ្យសង្វេគ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនធម្មតា..!
ហើយទៅព្យាបាលនៅ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ដែលមានទីតាំងលើដងផ្លូវជាតិលេខ៨ ត្រង់ចំណុចថ្នល់កែងផ្លូវបំបែកជា៤ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានជាង១០ថ្ងៃ..!។
លុះអាការៈវិវត្តទៅជាធ្ងន់ធ្ងរ ក៏បន្តចូលព្យាបាលនៅ”មន្ទីរសំរាកព្យាបាល និង សម្ភព ខ្សាច់កណ្ដាល”ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដែលនៅក្បែរគ្នា បានរយៈពេល១យប់ទៀត.!។
ដោយឃើញ អាការៈកាន់តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន ទើបបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ បាន២ថ្ងៃ! ជនរងគ្រោះក៏ស្លាប់ ខណៈពេលបញ្ជូនមកផ្ទះវិញ និងដកអុកស៊ីសែន ចេញពីមាត់…!។
សូមជម្រាបថាៈ ជនរងគ្រោះខាងលើឈ្មោះ សុត ស៊ុន ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់ នៅល្ងាចទី២២.០៧.២០២៣។
-ករណីនេះ គ្លីនិកទាំង២ខាងលើ ហាក់រុញដាក់គ្នា ដោយគ្មានគ្លីនិក ណាមួយចេញមុខទទួលខុសត្រូវនោះឡើយ.! ចំពោះការព្យាបាលជំងឺ វិវត្តទៅធ្ងន់បណ្ដាលឱ្យជនរងគ្រោះស្លាប់..!។
ជាក់ស្ដែងៈ ក្រុមគ្រួសាររងគ្រោះបានអះអាងថាៈ មុនដំបូងឈ្មោះ សុត ស៊ុន គ្រាន់តែមានអាការៈ ហត់ពិបាកដកដង្ហើមធម្មតាប៉ុណ្ណោះ ដោយមិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺរូបគាត់ដើរបាន ធ្វើការបានជាធម្មតា..!។
ក្នុងនោះនៅថ្ងៃទី០៨.០៧.២០២៣ ឈ្មោះ សុត ស៊ុន បានទៅពិនិត្យសុខភាព នៅ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ត្រង់ចំណុចខាងលើ..!។ដោយគ្រូពេទ្យនៅគ្លីនិកមួយនេះ បានពិនិត្យរូបគាត់ នឹងតម្រូវឱ្យឈ្មោះ សុត ស៊ុន សំរាកក្នុងគ្លីនិក ជាច្រើនយប់និងមានការប្រតិកម្មថ្នាំ.!។
ជាក់ស្ដែងៈកូនប្រុសរបស់ជនរងគ្រោះ បានលើកឡើងថាៈ គ្រូពេទ្យនៅ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ព្យាបាលឪពុកខ្លួន ដូចយកមនុស្ស ទៅពិសោធន៍ បណ្ដាលឱ្យជំងឺវិវត្តទៅជាធ្ងន់ធ្ងរ..។
ប្រភពដដែលបញ្ជាក់ថាៈ ខណៈពេលឪពុករបស់លោក កំពុងព្យាបាលជំងឺ ដំបូង ស្រាប់តែគ្រូពេទ្យនៅ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ចាក់ថ្នាំនិងដាក់សេរ៉ូមបង្ខំ។
បណ្ដាលឱ្យឪពុកខ្លួន ប្រតិកម្មថ្នាំធ្វើទុក្ខខ្លាំងរហូតប្រកាច់ស្លឺភ្នែក ហើយពេលនោះក្រុមគ្រូពេទ្យ បានភ័យឆ្លេឆ្លា ពេញគ្លីនិកតែម្ដង.!។
បន្ទាប់មកទៀត អ្នកជំងឺចាប់ផ្ដើមមានអាការៈវិវត្តទៅជាធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈការព្យាបាលពីសំណាក់”មន្ទីរសំរាកព្យាបាល វិហារសួគ៌”នៅតែបន្ត ក្នុងរយៈពេលជាង១០ថ្ងៃ ក្រោមការសន្និដ្ឋានវិនិច្ឆ័យថា”ជំងឺបេះដូងរីក”។
ស្របពេល អាការៈអ្នកជំងឺ បានវិវត្តទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័សបែបនេះ..!
ស្រាប់តែគ្រូពេទ្យនៅ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”សន្និដ្ឋានជំងឺមួយទៀតគឺ”ទឹកចូលសួតកម្រិតធ្ងន់”។
ក្នុងនោះអ្នកជំងឺ សុត ស៊ុន ក៏ត្រូវបានបញ្ជូន មកព្យាបាលបន្តនៅ”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ដែលមានទីតាំងនៅក្បែរគ្នា ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល បានរយៈពេល១យប់។ប៉ុន្តែដោយឃើញអាការៈធ្ងន់ធ្ងរពេក មិនស្រួល”មន្ទីរសំរាកព្យាបាល និង សម្ភព ខ្សាច់កណ្ដាល”ក៏សម្រេចបញ្ជូនអ្នកជំងឺបន្ត ទៅភ្នំពេញទៀត ដើម្បីសង្គ្រោះបន្ទាន់!។
លុះបញ្ជូនដល់មន្ទីរពេទ្យ នៅភ្នំពេញ ស្រាប់តែក្រុមគ្រូពេទ្យនៅទីនោះប្រាប់មកក្រុមគ្រួសារវិញថាៈ អាការៈអ្នកជំងឺធ្ងន់ហើយ ទំនងមិនអាចជួយបានទេ..!។
ទោះជាបែបនោះក្ដីៈ ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញ ក៏បានជ្រោមជ្រែងដាក់អុកស៊ីសែន និងបូមទឹកចេញពីក្នុងសួតអ្នកជំងឺ។
ដោយបានពន្យល់ប្រាប់ក្រុមគ្រួសារវិញថាៈ បើចោះទម្លាយខ្នងអ្នកជំងឺ ដើម្បីបង្ហូរ ទឹកចេញពីសួត ទើបអាចសង្ឃឹមខ្លួះ ប៉ុន្តែមិនធានាថាៈ អាចជួយសង្គ្រោះបានទេ..!។
គ្រួសាររងគ្រោះអះអាងថាៈ ក្រោមការជ្រោមជ្រែងសង្គ្រោះបន្ទាន់! ដាក់អុកស៊ីសែនពីគ្រូពេទ្យនៅភ្នំពេញ បាន២ថ្ងៃនៅតែមិនអាចជួយបាន។
លុះដល់រសៀលទី២២.០៧.២០២៣ គ្រូពេទ្យអស់លទ្ធភាពជួយសង្គ្រោះ ក៏បានសម្រេច ឱ្យដឹកអ្នកជំងឺវិលត្រឡប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះដកតែ អុកសែន ចេញពីមាត់ ឈ្មោះ សុត ស៊ុន បានដាច់ខ្យល់ស្លាប់តែម្ដង បច្ចុប្បន្នៈក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី.!។ជុំវិញករណីនេះ នៅរសៀលថ្ងៃទី២២.០៧.២០២៣ តំណាង”មន្ទីរសំរាកព្យាបាល វិហារសួគ៌”បានថ្លែងទទួលថាៈ គ្លីនិករបស់ខ្លួន ពិតជាបានព្យាបាល អ្នកជំងឺឈ្មោះ សុត ស៊ុន ប្រាកដមែន!។ប៉ុន្តែគ្លីនិកបដិសេធថាៈ ខ្លួនពុំបានព្យាបាលអ្នកជំងឺ ឱ្យវិវត្តទៅធ្ងន់នោះទេ!។
“មន្ទីរសំរាកព្យាបាល វិហារសួគ៌”អះអាងទៀតថាៈ គ្លីនិកខ្លួនព្យាបាលឱ្យគាត់បានធូហើយ ប៉ុន្តែគាត់ទៅព្យាបាល នៅគ្លីនិកផ្សេងទៀត ហើយអាការៈ ទៅជាធ្ងន់ធ្ងរ គឺមិនដឹងឡើយ..!។
ក្នុងនោះ«ដើមរាំង»ក៏បានទាក់ទងទៅតំណាង”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ត្រង់ចំណុចខាងលើ ព្រោះជាកន្លែងព្យាបាល បន្ទាប់ ដើម្បីសុំការបកស្រាយបន្ថែម..!។ដោយតំណាង គ្លីនិកមួយនេះ បំភ្លឺថាៈ អ្នកជំងឺខាងលើ ពិតជាបានសំរាកព្យាបាលនៅគ្លីនិក របស់លោក ប្រាកដមែន!។ដោយ សហការី



















No comments:

Post a Comment

Pages