ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក និង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព ​លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក និង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា

 




(ភ្នំពេញ)នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កក្ត​ដា ឆ្នាំ​២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហង្ស ច​ក្រា ចាងហ្វាង​គេហទំព័រ ខ្មែរ ម្ចាស់​ស្រុក នឹង​ជា​អនុប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​ទទួលមរណភាព​នៅវេលា ម៉ោង​៥ នឹង ៣៨​នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្ដ​ដា​ឆ្នាំ​២០២៣ នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ ក្នុង​ជន្មាយុ ៦៩​ឆ្នាំ ដោយ​រោគាពាធ ។​
​សព​លោក ហង្ស ច​ក្រា តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន ផ្លូវ​លេខ​៤៨ ផ្ទះ​លេខ​៣៤៨​សង្កាត់​បឹង​កេងកង​៣​ខណ្ឌ បឹង​កេងកង​រាជធានី​ភ្នំពេញ​។​
​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ធ្វើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ ជូន​ចំពោះ លោកស្រី ស៊ុន សួ​គ៌ា ព្រមទាំង​ក្រុមគ្រួសារ ដោយ​បាន​គួសបញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​ទាំងអស់ ខ្ញុំ​ពិតជា​មាន​សេចក្តី​រន្ធត់​ក្រៀមកំ ក្នុង​ចិត្ត​ឥតឧបមា ដោយ​បាន​ទទួលដំណឹង​ថា​លោក ហង្ស ច​ក្រា ដែល់​ត្រូវជា​ស្វាមី​របស់​លោកស្រី​បាន ទទួលមរណភាព គួរអោយ​សោកស្តាយ​អាឡោះអាឡៃ​បំផុត ។
​មរណភាព​របស់​លោក ហង្ស ច​ក្រា គឺជា​ការបាត់បង់​នូវ​ឧត្ដម​ស្វាមី ឪពុក ឪពុកក្មេក និង​ជា​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ជាទី​គោរព​ស្រឡាញ់​បំផុត​របស់​ក្រុម​គ្រួសារ​ទាំងអស់ ដែល​ជានិច្ចកាល​តែង​បាន យក​អស់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្តល់នូវ​ដំបូន្មាន​ល្អៗ ដល់​កូនចៅ​ឱ្យបាន ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ហើយក៏​ជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដែល​មាន​បទពិសោធន៍​ជាច្រើន​ក្នុង វិស័យ​ព័ត៌មាន ហើយ​តែង​ជួយ​ចែករំលែក​នូវ​ពុទ្ធិ​ដល់​មិត្ត​រួម​អាជីព​សារព័ត៌មាន ព្រម​ទាំង​អ្នកសារព័ត៌មាន ជំនាន់​ក្រោយ​ប្រកបដោយ​ទឹកចិត្ត​ល្អ​បរិសុទ្ធ​។​
​ក្នុង​វេលា​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ ជាមួយ លោកស្រី ដែល​ជា​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ លោក ហង្ស ច​ក្រា ជាទី​គោរព​ស្រលាញ់ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕


















No comments:

Post a Comment

Pages