ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ កំពុងបើក​លេង​ដោយ​រលូន ខណៈ នាយ​ប៉ុស្តិ៍​សូរគង រក្សា​ភាព​ស្ងៀមស្ងាត់​..!! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ កំពុងបើក​លេង​ដោយ​រលូន ខណៈ នាយ​ប៉ុស្តិ៍​សូរគង រក្សា​ភាព​ស្ងៀមស្ងាត់​..!!


​ខេត្ត​កំពង់ចាម​៖ សេចក្តីរាយការណ៍​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា នៅក្នុង​ភូមិ​អន្លង់​អ​កកើត ឃុំ​សូរគង ស្រុក​កងមាស ខេត្ត​កំពង់ចាម កំពុងបើក​លេង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ ដើម្បី​កៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យចូល​មកលេង​យ៉ាង​ពពាក់ពពូន​ជា​រាងរាល់ថ្ងៃ ខណ​:​នាយ​ប៉ុស្តិ៍​សូរគង រក្សា​ភាពស្ងប់ស្ងាត់ ពលរដ្ឋ​ដាក់​ការសង្ស័យ​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​
​ជុំវិញ​ទីតាំង​ល្បែង​ខាងលើនេះ​សង្ឃឹម លោក ជា ជួន អធិការ​ស្រុក​កងមាស មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ​របស់​ខ្លួន​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​ដើម្បី​ធ្វើការ​បង្ក្រាប​ផង​ទាន ជៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​៕
​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ ។ សូម​អគុណ ការិយាល័យ និពន្ធនាយក097 503 46 46











No comments:

Post a Comment

Pages