ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧នៃរដ្ឋសភា 24 សីហា 2023 4 - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧នៃរដ្ឋសភា 24 សីហា 2023 4





នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា។ 

ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព។ 


របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីលើកដំបូង

រួមមាន៖

១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។

៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥៖ បញ្ហាផ្សេង។ 


នៅក្នុងកិច្ចប្រជុំពេញអង្គដំបូងនេះ ជាការថ្លែងសារទៅកាន់ជនរួមជាតិ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ (ភាសាខ្មែរ-អង់គ្លេស ចំនួន២១២ទំព័រ) ។


នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឲ្យសហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន។ បើតាមឯកឧត្តមបណ្ឌិត សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដល់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។


ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាមួយនេះ ត្រូវចែកជា២ប្រភេទ ដោយប្រភេទទី១ គឺជាសមាជិកគណបក្សស្ថាបនិកដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២. សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាពយន្តការនេះនៅពេលក្រោយ។


ចំពោះសមាជិកគណបក្សនយោបាយស្ថាបនិក នឹងបានទទួលនូវបុព្វសិទ្ធិច្រើនជាមុន ពោលគឺប្រតិភូមានរហូតដល់៣រូប ក្នុងនោះប្រធានប្រតិភូមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្រ្តី ហើយសមាជិកមានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឲ្យប្រធានប្រតិភូមានជំនួយការ២នាក់ផងដែរ។


សម្រាប់សេចក្តីប្រកាសព័ត៌មានរួមស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រីដំបូងនីតិកាលទី៧ នៃរដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និងចេញសេចក្តីប្រកាសព័ត៌មាន នាពេលបន្ទាប់៕











No comments:

Post a Comment

Pages