អ៊ីស្លាមម៉ាបាដ៖ ច្រកព្រំដែនសំខាន់ៗមួយចំនួន រវាងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ត្រូវបានបើកដំណើរការឡើងវិញ សម្រាប់អ្នកថ្មើរជើង និងរថយន្ត កាលពីថ្ងៃសុក្រ បន្ទាប់ពីបិទអស់រយៈពេល ៩ថ្ងៃ ក្រោយមានការបាញ់ប្រហារគ្នា រវាងកងកម្លាំងសន្តិសុខ របស់ប្រទេសទាំងពីរ តាមបណ្ដោយព្រំដែន។
ការសម្រេចបិទច្រកឆ្លងកាត់នេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីការប្រឈមមុខដាក់គ្នា។
ដោយហិង្សា ដែលបានបណ្តាលឲ្យទាហានអាហ្វហ្គានីស្ថានយ៉ាងតិច ២ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
គួរបញ្ជាក់ថាៈ ប្រទេសទាំង២ តែងតែប៉ះទង្គិចគ្នាដោយហិង្សា ប្រដាប់អាវុធនៅតាមបណ្ដោយ ព្រំដែនសំខាន់ៗ ដែលបង្កឲ្យមានទាហានស្លាប់ និងរបួស បន្តបន្ទាប់៕
No comments:
Post a Comment