ខេត្តមណ្ឌលគិរី៖ចេញផ្សាយ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាស់ទឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។
ជាស្ដែងឈ្មួញឈើ បច្ចុប្បន្ន កំពុងឡើងមានហ៊ុងស៊ុយខ្លាំង ឈ្មោះរិទ្ធ កំពុងមានឈ្មោះបោះសម្លេង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ ដោយដឹកតាមរយៈរថយន្តចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ដមណ្ឌលគីរី ដឹកតាមរថយន្ដជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅឆ្លងដែនទៅលក់ប្រទេសវៀតណាម តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកប៉ុស្៏7 យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម គឺដឹកបានដោយរលូន ព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហកអស់ហើយ ដើម្បីឲ្យរក្សាភាពស្ងៀម ស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរលួន នៅក្នុងខេត្ដមណ្ឌលគីរី ឆ្លងដែនចេញទៅលក់ប្រទេសវៀតណាម។
ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមគឺនៅពេលយប់ គេដឹកជញ្ជូនឈើចេញទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួលឈើ ឈ្មោះ រិទ្ធ រូបនេះ។
ជុំវិញករណីខាងលើនេះអង្គភាមិនអាចសុំការបំភ្លឺពីសាមុីភាគី ក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ពីសាមុីភាគីឬបកស្រាយពីអាជ្ញាធរពាក់ពន្ធ័ណាមួយរៀងរាល់ពសារព័ត៌មានយើងម៉ោងធ្វើការ៕095396668
No comments:
Post a Comment