(កណ្ដាល)៖ មានការលើកឡើងថា កាលពីថ្ងៃទី០៨.១០.២០២៣ ម្សិលមិញ មានករណីផ្ទុះហិង្សាក្នុង”ថ្មពេជ្រ"ដែលមានទីតាំង នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
-ដោយភាគីម្ខាង ជាមនុស្សប្រុសដែលចូលមកលេងល្បែងក្នុងកាស៊ីណូ និងភាគីម្ខាងទៀត ជាមនុស្សស្រី ដែលជាភ្ញៀវមកលេងល្បែងដូចគ្នា...!។
ប៉ុន្តែការលើកឡើងនេះត្រូវលោក អាំ ធូ អធិការស្រុកលើកដែក អះអាងថា ពុំមានបណ្ដឹង មកដល់រូបលោកទេ! ។
សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«ដើមរាំង»ថាៈ អំហិង្សាក្នុងកាស៊ីណូ”ថ្មពេជ្រ"ត្រង់ចំណុចខាងលើគឺកើតឡើង រវាងជនជាតិវៀតណាម និងជនជាតិវៀតណាមដូចគ្នា! ហើយពួកគេពុំបានប្ដឹងផ្ដល់នោះឡើយ....!។
គួរម្លឹកថា ជាគោលការណ៍ កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យជនជាតិ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះឡើយ។
ក្នុងនោះបើខ្មែរចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម កាស៊ីណូ គឺជារឿងត្រឹមត្រូវ..!។
ប៉ុន្តែបើខ្មែរចូលលេងល្បែងគឺជារឿងខុសច្បាប់មួយរយភាគរយ ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ!។
តែផ្ទុយទៅវិញកាស៊ីណូ”ថ្មពេជ្រ"ត្រង់ចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតនៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងបានកៀងគរឱ្យខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់។
ធ្វើឱ្យមហាជនដាក់ការសង្ស័យថាៈ រាល់សកម្មភាពទាំងនេះ ប្រាកដជា អាជ្ញាធរមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចប្រព្រឹត្តទៅយ៉ាងរលូនបែបនេះ! ។
សេចក្ដីរាយការណ៍បានប្រាប់«ដើមរាំង»ថាៈ កាស៊ីណូ”ថ្មពេជ្រ” គឺបានធ្វើអាជីវកម្ម បើកលេងល្បែងស៊ីសង រាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា!។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលតែងតែប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសង ក្នុងកាស៊ីណូមួយនេះជាប្រចាំ ។
ភាគច្រើនជាពលរដ្ឋកម្ពុជាយើង ដែលនៅរាជធានីភ្នំពេញ.ស្រុកកៀនស្វាយ.អ្នកលឿង និងនៅស្រុកលើកដែក ខេត្តកណ្ដាល។
ដោយជារៀងរាល់លើក ពួកគេបើករថយន្តដឹកគ្នាផង ដឹកមាន់ជល់ផង និងខ្លះទៀត ជិៈម៉ូតូស្ពាយកន្ត្រក មាន់ជល់ផង.!។
ដើម្បីមកប្រមូលផ្ដុំគ្នាលេងល្បែង”បញ្ជល់មាន់”បៀរ”អាប៉ោង”យូគី”រួមនិងល្បែងស៊ីសងផ្សេងៗទៀត”ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត! ក្នុងកាស៊ីណូ”ថ្មពេជ្រ”ត្រង់ចំណុចខាងលើ។
មិនទាំងអស់នោះទេ! ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួន បានសម្រុកមកលេងល្បែង ក្នុងកាស៊ីណូ”ថ្មពេជ្រ”ផងដែរ..!។
ពោលគឺ ពួកគេឆ្លងដែន ចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ ដោយពុំមានការត្រួតពិនិត្យ និងគ្មានមានលិខិតស្នាម"ប៉ាស្ព័រ"អ្វីឡើយ..!។
ខណៈអាជ្ញាធរមូលដ្ឋាន.រួមនិងសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ បានរក្សាភាពស្ងៀមស្ងាត់ ងាប់ត្រចៀកស្ដូកមើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពខាងលើ..!។
បង្ករជាក្ខណៈងាយស្រួល នឹងមានសុវត្ថិភាព សម្រាប់ខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ”ថ្មពេជ្រ”ក៏ដូចជាផ្ដល់សុវត្ថិភាពសម្រាប់ ជនអន្តោរប្រវេសន៍វៀតណាម ដែលចូលមកលេងល្បែង នៅទីនោះផ្ទាល់!។
យ៉ាងណាក្ដី នៅថ្ងៃទី០៨.១០.២០២៣ ស្រាប់លេចដំណឹងថា កើតអំពើហិង្សាក្នុងកាស៊ីណូថ្មពេជ្រ ទៀតផង ។
តើមន្ត្រីជំនាញ រួមនិងអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការបែបណា លើអាជីវកម្មកាស៊ីណូមួយនេះ....?៕
No comments:
Post a Comment