ឈ្មួញឈើឈ្មោះលោក លេង និងឈ្មោះចែស្រី កំពុងធ្វើសកម្មភាពដឹកឈើប្រណិតល្មើសច្បាប់លើផ្លូវជាតិលេខ7 ចេញពីខេត្តស្ទឹងត្រែង នឹងរថយន្តល្មើសច្បាប់របស់ចែស្រីដឹកឈើក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ ជារៀងរាល់យប់ គេទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាប - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឈ្មួញឈើឈ្មោះលោក លេង និងឈ្មោះចែស្រី កំពុងធ្វើសកម្មភាពដឹកឈើប្រណិតល្មើសច្បាប់លើផ្លូវជាតិលេខ7 ចេញពីខេត្តស្ទឹងត្រែង នឹងរថយន្តល្មើសច្បាប់របស់ចែស្រីដឹកឈើក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ ជារៀងរាល់យប់ គេទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធធ្វើការចុះបង្ក្រាប

 


ខេត្តក្រចេះ៖ ក្រុមប្រពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់យប់ត្រូវគេឃើញមានឈ្មួញឈើចំនួនពីរូបដែលគេស្គាល់ឈ្មោះចែស្រី និងឈ្មោះលោក លេង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីទឹកដីខេត្តស្ទឹងត្រែង និងស្រុកអូរគ្រៀងសែនជ័យក្នុងទឹកដីខេត្តក្រចេះ ដោយគេពុំទាន់ឃើញមានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តោយផ្លូវជាតិលេខ7 ធ្វើការចុះចាប់បង្ក្រាបនៅឡើយ។

ជាក់ស្តែង នៅយប់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៣នេះ ត្រូវគេឃើញរថយន្តដឹកឈើរបស់លោក លេង និងចែស្រី បានធ្វើការដឹកបទល្មើសព្រៃឈើយ៉ាងរលូន។ តែយ៉ាងណាក៍ដោយនៅក្នុងរាត្រីយប់ថ្ងៃទី១៧ វិច្ឆិកានេះផងដែរ ឈ្មួញឈើប្រណិត ចែស្រី មិនបានដឹកឈើចេញដោយរលូននោះទេ ព្រោះមានសមត្ថកិច្ចដែលមិនបានផលប្រយោជន៍ ពីឈ្មួញឈើចែស្រី តាមចាប់រថយន្តឈ្មួញឈើរូបនេះពេញទឹកដីស្រុកអូរគ្រៀងសែនជ័យ ដោយឈ្មួញរូបនេះបានបញ្ជាឱ្យបរិវ៉ារបស់ខ្លួនបើករថយន្តដឹកឈើខាងលើបើកគេចទៅលាក់បាត់ស្រម៉ោល។

ចំណែករថយន្តសាំយ៉ុងដឹកឈើរបស់ឈ្មោះលោក លេង ដែលដឹកជញ្ជូនឈើចេញពីទឹកដីស្ទឹងត្រែង ក៍បានឆ្លងកាត់ទឹកដីរបស់សមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ ដោយរលូន តាមក្រុងក្រចេះឆ្លងទៅខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា រថយន្តដឹកឈើបទល្មើសព្រៃឈើល្មើសច្បាប់ របស់ឈ្មោះ លេង ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការស្ទាក់ចាប់បង្ក្រាប ចំនួន២លើកមកហើយ តែឈ្មួញឈើឈ្មោះ លេង រូបនេះនៅតែមិនរាងចាល រូបគេបានគៀងគរសមត្ថកិច្ចពាក់ព័ន្ធបង់លុយក្បាលឡាន ប្រចាំខែ និងបង់ជើងរថយន្តដឹកឈើឱ្យសមត្ថកិច្ចដ៍ដែល ទើបជំនួញឈើខុសច្បាប់ របស់គេដំណើរការបានដោយរលូន។

សូមជម្រាបថាពាក់ព័ន្ធករណីបង្ក្រាប រថយន្តដឹកឈើខុសច្បាប់ លោក លេង កម្លាំងអាវុធខេត្តស្ទឹងត្រែងបានធ្វើការបង្ក្រាប កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថ្មីៗនេះ បានធ្វើការបង្ក្រាបដោយកម្លាំងអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះធ្វើការស្ទាក់ចាប់បង្ក្រាបបានម្តងទៀត។ ដើម្បី រឹបអូសវត្ថុតាងជូនទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ព្រៃឈើ។ ចំណែករថយន្តដឹកបទល្មើសព្រៃឈើដែលត្រូវកម្លាំងអាវុធហត្ថចាប់បញ្ជូនឱ្យទៅសមត្ថកិច្ចព្រៃឈើ កាលពីថ្ងៃទី០១ ខែកញ្ញា
ពាក់ស្លាកលេខ ភ្នំពេញ 2A.3013 ។ ចំណែកឈើល្មើសច្បាប់ទាំងនេះជាប្រភេទឈើ “ករកោះ” ប្រភេទងឿរ និងក្តារសន្លឹក មិនតែប៉ុណ្ណោះលោក លេង រូបគេមានរថយន្តម៉ាកលុចស៊ីសពាក់ស្លាកលេខ ភ្នំពេញ 2BE.3915 បើកពីខាងក្រោយរថយន្តដឹកឈើដែលចាំរារាំងសមត្ថកិច្ចតាមឃាត់រថយន្តខ្លួន។

ពាក់ព័ន្ធករណីជំនួញឈើឆ្លងខេត្តខាងលើនេះ ចំណែកលោក លេង ពុំត្រូវគេឃើញសមត្ថកិច្ចឃាត់ខ្លួន ចាត់ការទៅតាមច្បាប់នៅឡើយ។

បើទោះជាដូចច្នេះក៍ដោយ ប្រជាពលរដ្ឋស្នើរសុំដល់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាមានចំណាត់ការបង្ក្រាបឈ្មួញឈើទាំងនេះផង កុំឱ្យពួកគេយកឈ្មោះអ្នកធំក្នុងខេត្តទាំងពីរមកប្រើប្រាស់ពាក់ព័ន្ធជំនួញបទល្មើសព្រៃឈើខុសច្បាប់ទាំងនេះ៕














No comments:

Post a Comment

Pages