ភ្នំពេញ៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ អេង ហ៊ី នៅថ្ងៃទី២៤ វិច្ឆិកា ២០២៣ នេះ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋថា៖ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិយើងនាពេលខាងមុខនេះ ខ្ញុំបាទសូមអំពាវនាវ ជនរួមជាតិយើង ចូលរួមទាំងអស់គ្នា ដើម្បីសប្បាយៗ ហើយរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ។
១-យោគយល់អធ្យាស្រ័យគ្នា បើមានបញ្ហា ឬអំពើណាមួយកើតឡើង។ ជួយគ្នាពេលមានអាសន្នណាមួយ។
២-កុំបញ្ជ្រៀតគ្នា រុញច្រានគ្នាលេង ឬស្រែកបំភ័យដោយប្រការណាមួយ។ មានបញ្ហាអ្វីកើតឡើង សូមរាយការណ៍ដល់កម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ។
៣-ការពារបរិស្ថាន អនាម័យ កុំបោះចោលសម្រាមពាសវាល ត្រូវយកនៅដាក់ក្នុងធុងសម្រាម។
៤-ត្រូវស្តាប់ការណែនាំ ការរៀបចំ ការបញ្ចៀស និងការផ្តល់ព័ត៌មាន ពីសំណាក់អាជ្ញាធរ កងកម្លាំងដែលមានសមត្ថកិច្ច។
កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ខ្មែរយើង គឺគ្រួសារខ្មែរយើងជាអ្នកប្រតិបត្តិទាំងអស់គ្នា។
សូមគោរពអរគុណ!
No comments:
Post a Comment