ក្រុមគ្រូពេទ្យគន្ធបុប្ផា ធ្វើការវះកាត់ទារក ចម្លែកដៃ៤ជើង៤ បានដោយជោគជ័យ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមគ្រូពេទ្យគន្ធបុប្ផា ធ្វើការវះកាត់ទារក ចម្លែកដៃ៤ជើង៤ បានដោយជោគជ័យ!

 


(ភ្នំពេញ)៖ មានការកោតសរសើរ ចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា ក្រោយវះកាត់ទារក ដែលមានអវៈយវៈមិនប្រក្រតីបានជោគជ័យ។
យោងតាមព័ត៌មាន ពីមន្ទីរពេទ្យបានឱ្យដឹងថា ទារកអាយុ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បានកើតមកមានមកមានដៃ៤ ជើង៤ និងមានរន្ធគូទត្បៀតជិត (Anal imperforation)។
ទារកនេះ បានចូលសំរាកព្យាបាល នៅផ្នែកសង្គ្រោះទារក(NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា ទី៣) ។
ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។
មន្ទីរពេទ្យថ្លែងថាទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគជ័យ ហើយការវះកាត់លើកទី១ គឺការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ។
ការវះកាត់លើកទី២គឺ ការវះកាត់ដោយចោះពោះវៀនធំដើម្បីអោយទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន។
ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ ជើងចេញ។ ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។
ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់ និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
យ៉ាងណាក្ដី នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះ ដោយស្នាមញញឹមជាមួយឪពុកម្តាយ៕

No comments:

Post a Comment

Pages