ទីតាំងល្បែងសុីសង តាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែង ក្នុងសង្កាត់អូឬស្សី៤ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន" - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែង ក្នុងសង្កាត់អូឬស្សី៤ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"

  



ភ្នំពេញ ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអ៊ីនធឺណេត មួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូ១០៧ (សុខហុក)ក្នុងសង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ គឺនៅជិតនិងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងសង្កាត់តែម្តង ។
ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា  និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ 

ក្រុមការងារអ្នកសារព័ត៌មានRTN រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ។





No comments:

Post a Comment

Pages