ប្រធានាធិបតីចិនប្តេជ្ញាពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជួបប្រទះឆ្នាំដ៏លំបាក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានាធិបតីចិនប្តេជ្ញាពង្រឹងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជួបប្រទះឆ្នាំដ៏លំបាក

 (ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្តេជ្ញាថានឹងពង្រឹងសន្ទុះសេដ្ឋកិច្ច និងការបង្កើតការងារ ដោយទទួលស្គាល់ថា ក្រុមហ៊ុននិងប្រជាពលរដ្ឋមួយចំនួនបានស៊ូទ្រាំនឹងការលំបាកក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ខណៈពេលលោក ស៊ី ដែលមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនគិតចាប់តាំងពីលោក ម៉ៅ សេទុង បានប្រើសុន្ទរកថាឆ្នាំថ្មីប្រចាំឆ្នាំរបស់លោកដើម្បីថ្លែអំពីសមិទ្ធិផលរបស់ប្រទេស ប្រធានាធីបតីរូបនេះក៏បានទទួលស្គាល់ផងដែរថា «សហគ្រាសមួយចំនួនជួបការលំបាក» ហើយ «ប្រជាជនមានការពិបាកក្នុងការស្វែងរកការងារ និងបំពេញតម្រូវការជាមូលដ្ឋាន»។

លោក ស៊ី បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យទៅកាន់ប្រជាជនរបស់លោកចំនួន ១,៤ពាន់លាននាក់ថា៖ «យើងនឹងបង្រួបបង្រួម និងពង្រឹងសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច ហើយធ្វើការដើម្បីសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងរយៈពេលវែង»។

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតដែលត្រូវបានមនុស្សទូទៅរំពឹងទុកយ៉ាងខ្លាំងនោះ បានបរាជ័យកើតមាននៅឆ្នាំ២០២៣។

លោក ស៊ី បានបន្ថែមថា គោលដៅរបស់រដ្ឋាភិបាលគឺ «ការផ្តល់ជីវិតកាន់តែប្រសើរសម្រាប់ប្រជាជន» ដោយលោកសន្យាផ្តល់ការអប់រំ និងឱកាសការងារកាន់តែប្រសើរសម្រាប់យុវជន និងការថែទាំសុខភាពសម្រាប់មនុស្សចាស់។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ភាពអត់ការងារធ្វើរបស់យុវជននៅប្រទេសចិនបានកើនឡើងខ្ពស់បំផុតក្នុងរដូវក្តៅ មុនពេលរដ្ឋាភិបាលឈប់ចេញផ្សាយតួលេខនេះ។ មានការរំពឹងថា ទីក្រុងប៉េកាំងនឹងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចប្រហែល ៥% ម្តងទៀតនៅឆ្នាំ២០២៤៕

No comments:

Post a Comment

Pages