(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន២នាក់ និងគ្រឿងញៀនជាង២គីឡូក្រាម រួមជាមួយវត្ថុតាងមួយចំនួនទៀតបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥និង៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរី CK ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ជនជាតិវៀតណាម) រួមមានទី១៖ ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK, ២៖ ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរី CK។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម (២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, អាសុីត ៩ដប, ម្សៅស្ងួតម៉ត់ ១គីឡូក្រាម, ក្រាមសូដ្យូម ១កញ្ចប់ធំ, ថ្នាំដបម៉ាក Makun ៤ដប, ឆ្នាំងចំហុយ សម្ងួតចំនួន៣, បំពង់កែវជក់ ៥, ទូរសព្ទ័ដៃ ៣គ្រឿង, លិខិតឆ្លងដែន ៤ក្បាល, អត្ត/ប័ណ្ណវៀតណាម ៤សន្លឹកព្រមទាំងឧបករណ៍ និងសម្ភារមួយចំនួនទៀត៕
No comments:
Post a Comment