អភិបាលខេត្តកំពង់ឆ្នាំងប្រកាសជណរប ស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានអនុញ្ញា តឲ្យប្រជាពលរដ្ឋស្រុកកំពង់លែងធ្លាប់អា ស្រ័យផលនៅលើដីតំបន់៣ធ្វើស្រែប ណ្ដោះអាសន្នមួយរដូវទៀត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលខេត្តកំពង់ឆ្នាំងប្រកាសជណរប ស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានអនុញ្ញា តឲ្យប្រជាពលរដ្ឋស្រុកកំពង់លែងធ្លាប់អា ស្រ័យផលនៅលើដីតំបន់៣ធ្វើស្រែប ណ្ដោះអាសន្នមួយរដូវទៀត




ខេត្តកំពង់ឆ្នាំង៖ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំ ង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះរបស់ខេត្តផ្សព្វផ្សាយសជណលេខខ២៦ ចុះថ្ងៃទី ០៥ខែមករាឆ្នាំ២៩២៤របស់ស្ដីការគណៈ រដ្ឋមន្ត្រី (ឯកឧត្តម អេង ទូច រដ្ឋលេខា ធិ ការ)ដែលបានអនុញ្ញាតឲ្យប្រជាពល រដ្ឋនៅក្នុងស្រុកកំពង់លែងដែលធ្លាប់អាស្រ័ យផលនៅលើដីតំបន់៣ នៃបឹងទន្លេ សាប ធ្វើស្រែបណ្ដោះអាសន្នមួយរដូវទៀត ។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានលើកឡើក ថា ខ្លឹមសារនៅក្នុងសជណចំណុច១បានបញ្ជាក់ថា អនុញ្ញាតឲ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់ ៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកំពង់លែងបានប្រើប្រាស់អាស្រ័យផលបណ្ដោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូឆ្នាំ ២០២៣ដល់ ខែកក្កដាឆ្នាំ២០២៤ដោយតម្រូវឲ្យធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឃុំស្រុកខេត្ត។ ចំណុច២ បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងដែនដីនគ ររូបនីយកម្មនិងសំណង់ ចុះត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដីនិងអាស្រ័យនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះ មុខ និងដំណើរការវិវត្តន៍របស់សង្គមជាតុ ។ចំណុច៣ គណៈបញ្ជាការឯកភាពខេត្តក្នុងនោះគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាទ។

សូមបញ្ជាក់ផងដែរថា ក្នុងការផ្សព្វផ្សាយ សជណខាងលើនេះមានប្រជាពលរដ្ឋមកពីតាមបណ្ដាឃុំមួយចំនួនប្រមាណជាង ១០០នាក់ នៅក្នុងស្រុកកំពង់លែងបានចូលរួម។ បន្ទាប់មកតំណាងប្រជាពល រដ្ឋ៣នាក់ បានឡើងថ្លែងអំណរគុណយ៉ា ងជាជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចធិបតីហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋា ភិបាល ព្រមទាំងស្ថាប័នជាតិគ្រប់ជាន់ ថ្នាក់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានជួយសម្រួលឲ្យពួកគាត់បានធ្វើស្រែនៅលើដីតំបន់៣ ដែលពួកគាត់ធ្លាប់អាស្រ័យ ផលបណ្ដោះអាសន្នមួយរដូវទៀត៕
កំពង់ឆ្នាំង,ថ្ងៃទី០៩ ០១ ២០២៣















No comments:

Post a Comment

Pages