លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល

 



ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល និងសម្ភារៈផ្សេងៗ ជូនមន្រ្តីនគរបាលចំនួន២រូប នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ កំពុងសម្រាកព្យាបាលរបួសក្នុងពេលបំពេញភារកិច្ច
ដើម្បីជាការលើទឹកចិត្តដល់មន្ត្រីនគរបាលដែលចុះបំពេញភារកិច្ចទប់ស្កាត់បទល្មើសត្រូវរងគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ ដឹកនាំកម្លាំង បានចុះសួរសុខទុក្ខនិងនាំយកថវិកាចំនួន១.៤៤០.០០០រៀល(១លានសែសិបបួនមុឺនរៀល) និងសម្ភារៈរួមមាន ទឹកសុទ្ធចំនួន៤កេស ទឹកផ្លែឈើចំនួន ២កេស និងទឹកដោះគរឆៅចំនួន ៤យួរ ប្រគល់ជូន
១-លោកព្រិន្ទបាលទោ មេត ម៉ង់ការ៉ាត មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលទេវិន្ទរក្សាសុខ ក្រុងសិរីសោភ័ណ ។
២-លោកព្រិន្ទបាលទោ ងួន ភក្តី មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិល សម្រាកព្យាបាលនៅផ្ទះ ។

ជាមួយគ្នានេះលោកវរសេនីយ៍ឯក សុី ឌី តំណាងឲ្យឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសោកស្តាយ ជាមួយលោកព្រិន្ទបាលទោទាំង២ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ចេញល្បាតពេលយប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង ជាដើម។
លោកវរសេនីយ៍ឯក សុី ឌី បានបញ្ជាក់ថា៖ដើម្បីជាការលើកទឹកចិត្តនិងចូលរួមការចំណាយផ្សេងៗក្នុងពេលដែលកំពុងសម្រាកព្យាបាលរបួសនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោក រួមទាំងសហការី នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូនប្អូនៗទាំង២ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរអំបិលទាំង២រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់លោកអធិការ រួមសហការីចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលរបួសនេះ ៕






No comments:

Post a Comment

Pages