ខេត្តសៀមរាប៖ លោក សាំង សំរិទ្ធ ហៅថា តាហុងដា ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកជីក្រែង ត្រូវបានក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ ប្រាប់ថាបានទទួលលុយពីពួកគេ ដែលបានរត់ការរួចរាល់ ជាថ្នូរនឹងការដែលពួកគេដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្កកន្ត្រៃដោយសេរី។
ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រាប់ថាមានក្រុម អ្នករកស៊ីដឹកបទល្មើសព្រៃឈើខុសច្បាប់ បានកំពុងដឹកជញ្ជូនឈើប្រភេទលេខ២ តាមគោយន្តកន្ត្រៃមួយគ្រឿង ចេញពីទឹកដីភូមិអន្លង់ព្រីង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ យកទៅទម្លាក់ចុះក្នុងបរិវេនផ្ទះបុគ្គលម្នាក់ឈ្មោះ នី ដែលស្ថិតនៅក្បែរស្ពានបឹងក្រមោល ភូមិគោគអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារ របស់ទីភ្នាក់ងារសារព័ត៌មានrtnបានចុះទៅដល់ទីតាំង ដែលប្រជាពលរដ្ឋបានរាយការណ៍ ឃើញថាពិតជាមាន គោយន្តកន្ត្រៃមួយគ្រឿងបាននឹងកំពុងតែដឹកជញ្ជូនឈើ ដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ក្រោយពីធ្វើការស្នើរសុំសាកសួរក្រុមអ្នកដឹកជញ្ជួនឈើ ដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ បានប្រាប់ហើយដឹងថា ពួកខ្លួនបានរត់ការបង់ប្រាក់ទៅឱ្យ លោក សាំង សំរិទ្ធ ហៅថា តាហុងដា ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកជីក្រែងរួចរាល់អស់ហើយ ទើបពួកគេហ៊ានដឹកឈើនេះឆ្លងខេត្តយ៉ាងដូច្នេះ។
ទទួលបាន ការចោទប្រកាន់ទៅលើលោក សាំង សំរិទ្ធ ហៅថា តាហុងដា ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកជីក្រែង ពីក្រុមអ្នកដឹកជញ្ជួនឈើភ្លាម ភ្នាក់ងារ របស់អង្គភាពសារព័ត៌មានrtnក៍បានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ លេខ ០៩៧៦១១១១៤៨ របស់លោក សាំង សំរិទ្ធ ភ្លាមថាមានការដឹកជញ្ជួនឈើនៅចំណុចភូមិសាស្ត្រខាងលើ លោកថា«អូ..! ដឹងអត់….បាទបាទ..» រួចក៍បិទទូរស័ព្ទ ហើយដេកបន្តដោយមិនបានចុះត្រួតពិនិត្យឡើយ។
ដោយឡែកពាក់ព័ន្ធនឹងករណីនេះផងដែរ ភ្នាក់ងាររបស់អង្គភាពសារព័ត៌មានrtn បានធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប តាមរយៈលេខ ០១២៨៨៩៩៩១ ផងដែរ តែទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
អង្គភាពសារព័ត៌មានrtn នៅពុំទាន់អាច ធ្វើការជំរាបជូន និងស្នើសុំគោលជំហរ ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើក្នុងករណីជាក់ស្ដែងដូច្នេះ ពី លោក ទា គឹមសុទ្ធ ប្រធានបន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅឡើយទេ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នារវាង រដ្ឋបាលព្រៃឈើ កំពង់ធំ-សៀមរាប ជាមួយនឹងក្រុមអ្នករកស៊ីបទល្មើសព្រៃឈើ ដោយរត់ការបង់លុយជាមុន ហើយដឹកជញ្ជូនឈើខុសច្បាប់ដោយសេរីហើយ ទើបមិនខ្លាចញញើតទៅនឹងច្បាប់យ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលនៃគណៈអភិបាលខេត្តទាំងពីរ (កំពង់ធំ-សៀមរាប) និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទៅលើក្រុមដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ និងមន្ត្រីពាក់ព័ន្ធដែលឃុបឃិតផ្សំគំនិតគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់នៅបទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេសបទល្មើសព្រៃឈើ ឲ្យខានតែបានក្នុងក្របខណ្ឌទូទាំងប្រទេស៕
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕
No comments:
Post a Comment