ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជឿជាក់ថាការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិតជានឹងអាចប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជឿជាក់ថាការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ពិតជានឹងអាចប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។



ឯកឧត្តមលើកឡើងថាភារកិច្ចបន្តដែលត្រូវអនុវត្តនាថ្ងៃខាងមុខ គឺត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនចៅប្រជាពលរដ្ឋបានទៅសិក្សារៀនសូត្រទាំងអស់គ្នា ដែលកត្តាទាំងនេះនឹងជំរុញឱ្យយើងឈ្នះជារៀងរហូត ហើយសន្តិភាពនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នាជានរន្តន៍។
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ
នាថ្ងៃ​ទី៤ ខែមករា ឆ្នាំ​២០២៤។











No comments:

Post a Comment

Pages