សហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន របស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន របស់ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅមូលដ្ឋានរ៉ាដា មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមហ៊ូទី ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកទំនិញអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃនេះ (ព្រហស្បតិ៍) គឺមាន គោលដៅលើមូលដ្ឋានយន្ដហោះដ្រូន មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូស ព្រមទាំងប្រព័ន្ធរ៉ាដារបស់ក្រុមហ៊ូទី»។ លោក Austin បន្ថែមថាអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ ក៏បានផ្ដល់ការគាំទ្រនៅក្នុងការវាយប្រហារនេះដែរ ដែលជាការបញ្ជូនសារមួយយ៉ាងច្បាស់ទៅកាន់ក្រុមហ៊ូទីថាពួកគេ អាចនឹងរងការវាយប្រហារបន្ថែមទៀត ប្រសិនបើមិនបញ្ឈប់ការវាយប្រហារដោយខុសច្បាប់របស់ខ្លួនទេនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកបានបង្កើនការវាយប្រហារលើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហម ដោយប្រើយន្ដហោះដ្រូន និងមីស៊ីល ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងក្រោយហាម៉ាសវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា​ ឆ្នាំ២០២៣មក៕

No comments:

Post a Comment

Pages