បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោក លោកស្រី នាយក នាយិកា នាយករង នាយិការង និង លោកគ្រូ អ្នកគ្រូ ក្នុងកម្រងកំពង់រោទិ៍ ក្នុងគោលបំណងផ្សព្វផ្សាយពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលស្រុក ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ។ អ្នកចូលរួមសរុបចំនួន ១៣៦ នាក់ ស្រី ៥៧ នាក់ ពិធីនេះបានប្រព្រឹត្តិទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុក។
លោក សុច ពិសី បានមានមតិសំណេះ សំណាលទៅកាន់លោក លោកស្រី នាយក នាយិកា នាយករង នាយិការង និង លោកគ្រូ អ្នកគ្រូ ក្នុងកម្រងកំពង់រោទិ៍ថា ផ្អែកតាមអនុក្រឹត្យលេខ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកៅឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកខណ្ឌ គឺផ្តោតទៅលើមុខងារចំនួន ០៣ សំខាន់ៗរួមមាន ១/- មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ២/- មុខងារគ្រប់គ្រងការអប់រំកុមារតូច (មត្តេយ្យសិក្សា) និង ៣/- មុខងារគ្រប់គ្រងការអប់រំក្រៅប្រពន្ធ័។ ទន្ទឹមនឹងការផ្ទេរមុខងារទាំង៣ខាងលើនេះ គឺត្រូវផ្ទេរនូវហិរញ្ញវត្ហុ និងទ្រព្យសម្បត្តិរដ្ឋផងដែរ, និងការផ្ទេរនូវធនធានមនុស្ស ជាមួយគ្នានោះផងដែរក៏បានកំណត់អំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងគណនេយ្យភាពរបស់រដ្ឋបាលក្រុង ស្រុក។
No comments:
Post a Comment