រដ្ឋបាលស្រុកកំពង់រោទិ៍៖បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍៖បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍



ខេត្តស្វាយរៀង៖នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង               ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍

បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះមាន៖
- លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក
- លោក ជឹម ច័ន្ទថ្លា អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង
- លោក វណ្ណៈ សុជាតា ជំនួយការ
- លោក តឹក ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលស្រុក
- លោក ឆោម ក្រិត្យ អភិបាលរង នៃគណៈអភិបាលស្រុក
-លោកស្រី វ៉ា សុជាតា អភិបាលរង នៃគណៈអភិបាលស្រុក
- លោក លឹម ផល្លា នាយករងរដ្ឋបាលសាលាស្រុក
- លោក ប៊ូ ម៉ារ៉ាឌី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ

កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.មតិស្វាគមន៍របស់ លោកអភិបាលស្រុក
៣.ពិនិត្យ ពិភាក្សាលើការបែងចែកតួនាទីក្រុមការងារ
៤.បញ្ហាផ្សេងៗ
៥.មតិបិទរបស់ ឯកឧត្តមប្រធានអង្គប្រជុំ
វត្តមានចូលរួមសរុប ៩រូប ស្រី ១រូប។


















No comments:

Post a Comment

Pages