អ៊ុយក្រែន ប្រារព្ធខួប ២ឆ្នាំនៃសង្រ្គាមរបស់រុស្ស៉ី ចំពោះមុខការខ្វះខាតជំនួយយោធាពីលោកខាងលិច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អ៊ុយក្រែន ប្រារព្ធខួប ២ឆ្នាំនៃសង្រ្គាមរបស់រុស្ស៉ី ចំពោះមុខការខ្វះខាតជំនួយយោធាពីលោកខាងលិច

(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះបានប្រារព្ធខួប២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី ខណៈសង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ ចំពេលអ៊ុយក្រែន កំពុងខ្វះខាតជំនួយអាវុធពីបណ្ដាប្រទេសលោកខាងលិច ហើយរុស្ស៉ីកាន់តែមានទឹកចិត្តប្រយុទ្ធបន្ទាប់ពីទទួលបានជ័យជម្នះមួយចំនួននៅលើសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបើកធ្វើសង្រ្គាមដែលលោកហៅថាប្រតិបត្តិការយោធាពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជាច្រើនរំពឹងថាទីក្រុងមូស្គីនឹងទទួលបានជ័យជម្នះក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ អ៊ុយក្រែនបានតស៊ូប្រយុទ្ធទប់ទល់ រហូតដល់វាយឱ្យ កងទ័ពរុស្ស៉ីដកថយ។

ក៏ប៉ុន្តែ អ៊ុយក្រែនបានទទួលបរាជ័យនៅក្នុងប្រតិបត្តិការវាយបកប្រឆាំងរុស្ស៉ី កាលពីឆ្នាំ២០២៣។ កងទ័ពរុស្ស៉ីអាចពង្រឹងខ្សែការពារយ៉ាងរឹងមាំបាន ក៏ដោយសារតែកំណើននៃការផលិតសព្វាវុធនៅក្នុងស្រុក និងការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួនដូចជាអ៉ីរ៉ង់ និងកូរ៉េខាងជើង។ នេះបើតាម ក្រុមមន្ត្រីលោកខាងលិច។ អ៊ុយក្រែនវិញកំពុងប្រឈមមុខនឹងការខ្វះខាតទាំងកម្លាំងទ័ព និងអាវុធ ខណៈជំនួយយោធាពីសំណាក់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កំពុងជាប់គាំងនៅក្នុងរដ្ឋសភាអាមេរិកនៅឡើយ។

ខួប២ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថាមេដឹកនាំអឺរ៉ុបក្នុងនោះរួមមានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន។ តែអ្វីដែលទីក្រុងកៀវ កំពុងទន្ទឹមរង់ចាំ នោះគឺកញ្ចប់ជំនួយយោធាថ្មី ៦០ពាន់លានដុល្លារដែលកំពុងជាប់គាំងក្នុងរដ្ឋសភា អាមេរិក ដ្បិតមានការជំទាស់ពីសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានអំពាវនាវជាថ្មីផងដែរឱ្យសមាជិក រដ្ឋសភាសាធាណរដ្ឋយល់ព្រមអនុម័តលើកញ្ចប់ជំនួយយោធានេះ ជាមួយការព្រមានថាការបរាជ័យក្នុងការគាំទ្រអ៊ុយក្រែនក្នុងកាលៈទេសៈដ៏សំខាន់នេះនឹងត្រូវ បានគេចងចាំទុកជានិច្ច។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៣ កាសែតអាមេរិក New York Times បានស្រង់សម្ដីមន្ត្រីអាមេរិកដោយឱ្យដឹងថាកងទ័ពអ៊ុយក្រែន ៧០,០០០នាក់ បានស្លាប់ និងប្រហែល ១០០,០០០ ដល់១២០,០០០នាក់បានរងរបួស។ ដោយឡែក ព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកដែលបានបែកធ្លាយកាលពីខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដែរថាកងទ័ពរុស្ស៉ី ៣១៥,០០០នាក់បានស្លាប់ និងរងរបួស៕

No comments:

Post a Comment

Pages