ខេត្តក្រចេះ៖ថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2024 វេលាម៉ោង 9:38 នាទីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជវុធហត្ថស្រុកសំបូរចុះបង្ក្រាបគ្រឿងចក្រមួយគ្រឿងឈូសឆាយដីព្រៃនៅចំណុចភូមិដងទង់ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
រីឯគ្រឿងចក្រនេះដែរដោយគេស្គាល់ថាម្ចាស់(ឈ្មោះសាររ៉ាត)បច្ចុប្បន្នរស់នៅភូមិតាងួន ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះបើយោងតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាលោកសារ៉ាត់នេះ ជាមេខ្លោងជួលគ្រឿងចក្រមកឈូសឆាយដីព្រៃនៅឃុំវឌ្ឍនៈយូរឆ្នាំមកហើយ
កន្លងមកគេឃើញថាមន្ត្រីរដ្ឋបាលព្រៃឈើធ្លាប់បង្ក្រាបគ្រឿងចក្ររបស់លោករ៉ាត់នេះដែរ តែមិនយូរប៉ុន្មានក៏គ្រឿងចក្ររបស់លោកសារ៉ាត់ នៅតែមានសកម្មភាពដ៍ដែល។
ពលរដ្ឋបានលើកឡើងបន្តទៀតថានៅ ថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2024 ថ្មីៗនេះចាំមើលចំណាត់ការរបស់
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមន្ត្រីកងរាជអាវុធហត្ថស្រុកសំបូរតើលោកបង្ក្រាបគ្រឿងចក្ររបស់លោកសារ៉ាត់ហើយបានយ៉ូប៉ុន្មានថ្ងៃដែរ។
រីឯវត្ថុតាំងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកម្លាំងកងរាជបង្ហាត់ស្រុកសំបូរបញ្ជូនទៅឲ្យមន្ត្រីបរិស្ថានអភិរក្សសត្វក្តាន់យកទៅរក្សាទុក
ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត
ជាចុងក្រោយពលរដ្ឋរស់នៅភូមិដងទង់ ឃុំវឌ្ឍនះ ស្នើសុំឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះគឺឯកឧត្តម វាថន ក៏ដូចជាមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សុំមានចំណាត់ការទៅលើបុគ្គល ឈ្មោះសារ៉ាត់ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
No comments:
Post a Comment