សិស្ស៣នាក់ទៅលេងរណ្ដៅដីរអិលជើងធ្លា.ក់ល.ង់ស្លា.ប់ម្នាក់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សិស្ស៣នាក់ទៅលេងរណ្ដៅដីរអិលជើងធ្លា.ក់ល.ង់ស្លា.ប់ម្នាក់

 


ខេត្តស្វាយរៀង ៖ មានករណីកូនសិស្ស៣នាក់នាំគ្នាទៅលេងក្នុងរណ្ដៅដីដែលក្រុមហ៊ុនធ្វើផ្លូវថ្នល់កំពុងជីកយកអាចម៍ដី ខណៈនោះមានក្មេងប្រុសម្នាក់បានរអិលជើងដាំក្បាលធ្លាក់ចូលទៅក្នុងរណ្ដៅដីដែលមានទឹក បណ្ដាលឱ្យល.ង់ស្លា.ប់ ។

ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារកុមាររងគ្រោះនិយាយថា ដោយការធ្វេសប្រហែស​របស់បុគ្គលិកអ្នកបើកអេស្កាវ៉ាទ័រមិនជួយ ខណៈក្មេង២នាក់ស្រែកហៅឱ្យជួយ «គ្នាខ្ញុំម្នាក់ធ្លា.ក់ទឹកបាត់» ក៏ប៉ុន្តែ អ្នកបើកអេស្កាវ៉ាទ័រ បានប្រាប់វិញថា «ក្រែងវាទៅផ្ទះបាត់ទេដឹងទៅ មើលនៅផ្ទះទៅ» ។ ក្មេងទាំង២នាក់​ក៏រត់ទៅហៅ​ម៉ែឪរបស់កុមាររងគ្រោះឱ្យមកជួយដែរ​ តែជាអកុសលពេលចុះស្រង់បានយឺតពេលទៅហើយ។

​ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ មករា ឆ្នាំ​២០២៤ នៅចំណុចក្នុងរណ្ដៅដី ខាងត្បូងវត្តតាពៅ ស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កុមារារងគ្រោះឈ្មោះណែត វណ្ណេត អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ នៅក្នុងភូមិកើតហេតុខាងលើ បានរអិលដាំក្បាលធ្លាក់ចូលក្នុងទឹករណ្ដៅ ដែលគេជីកយកអាចម៍ដីបណ្តាល​ឱ្យលង់ស្លា.ប់ ។

សមត្ថកិច្ចបានបន្តថា កុមាររងគ្រោះមានឪពុកឈ្មោះ ញូង ផល្លី អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ប្រពន្ធឈ្មោះរិន រដ្ឋា អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ មានកូន២នាក់ កូនទី១-ឈ្មោះណែត វណ្ណេត (ស្លា.ប់)និងកូនទី២ជាកូនស្រី មានអាយុ២ឆ្នាំ ។
បើតាមឪពុកកុមារារងគ្រោះ បានលើកឡើងថា កូនគាត់ស្លា.ប់ដោយសារតែការធ្វេសប្រហែសរបស់ អ្នកបើកបរអេស្កាវ៉ាទ័រ ឃើញក្មេងចុះទៅលេងក្នុងរណ្ដៅដី គឺ៤ម៉ែត្រពីអេស្កាវ៉ាទ័រ មិនដេញឱ្យក្មេង ឡើងចេញពីការដ្ឋានទេ ហើយពេលក្មេង២នាក់ទៀតដែលទៅលេងជាមួយគ្នា ស្រែកហៅថា «ពូៗជួយគ្នាខ្ញុំផង បាត់គ្នាខ្ញុំម្នាក់ហើយ វារអិលជើងធ្លាក់ទឹកបាត់ខ្លួនហើយ» ។ តែអ្នកបើកបរអេស្កាវ៉ាទ័រ បានតបថា វារត់ទៅផ្ទះទេដឹង ទៅមើលវានៅផ្ទះទៅ ។​

ឪពុកក្មេងរងគ្រោះបានបន្តថា ខណៈនោះកុមារាទាំងពីរ​​នាក់​ក៏បានរត់ទៅហៅឪពុកម្ដាយកុមារារងគ្រោះដល់ផ្ទះចម្ងាយ៣០០ម៉ែត្រពីរណ្ដៅដី លុះ​ពេលឪពុកជនរងគ្រោះមកដល់ចុះទៅស្រង់​បាន​ហើយយកកូនឡើងមកលើគោកមិនរួច ព្រោះរណ្ដៅជ្រៅហើយចោទខ្លាំង ទើប​អ្នកបើកអេស្កាវ៉ាទ័រ ក៏ទម្លាក់​ដៃអេស្កាវ៉ាទ័រ ឱ្យឪពុកជនរងគ្រោះជិះបីកូនឡើងមកលើគោក ទើបឡើងរួច។ ក៏ប៉ុន្តែអ្វីៗគឺយឺតពេលបន្តិចទៅហើយ កុមារារងគ្រោះសន្លប់ឈឹង ឪពុកលើករលាក់ទឹកចេញ ហើយ អ្នកស្រុកជួយធ្វើចលនាបេះដូងឱ្យក៏មិនដឹងខ្លួនក៏ បីឌុបតាមម៉ូតូទៅមណ្ឌល់​សុខភាព តែពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ឃើញ​ថា​ ធ្ងន់ធ្ងរ​ក៏​ហៅ​រថយន្ត​សា​មុ​យ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះដែរ ក៏​ប៉ុន្តែ ពេល​ដឹក​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ គ្រូពេទ្យ​ប្រាប់​ថា កូន​ស្លា.ប់​ហើយ​ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​ ។​ មក​ដល់​ផ្ទះ​ទើប​ប្តឹង​សមត្ថកិច្ច តាម​ដំណើររឿង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​រសៀល​ ទើប​សមត្ថកិច្ចកោះហៅ​ភាគី​ម្ចាស់​ក្រុមហ៊ុនជីករ​ណ្តៅ​ដី យក​អាចម៍ដី ធ្វើ​ផ្លូវថ្នល់​មក​សម្របសម្រួល​ដោះស្រាយជា​មួយភាគីក្រុម​គ្រួសារ​កុមារ​រា​រង​គ្រោះ ទាមទារ​ប្រាក់​ធ្វើបុណ្យ​កូនចំនួន​៣.៥០០​ដុល្លារ ដោយ​យោង​តាម​ជីវភាព​គ្រួសារ​ក្រីក្រ​ខ្លាំង គ្មាន​ថវិកា សម្រាប់​ធ្វើ​បុណ្យសព​កូន ចំណែក​ភាគី​ក្រុមហ៊ុន​សុំ​ផ្តល់​ជូន​៣​លាន​រៀល ។ ការ​សម្របសម្រួល​២​លើក​ទើប ភាគី​ក្រុមហ៊ុន​យល់ព្រម​ផ្តល់​ប្រាក់​ឲ្យ​ឪពុក​ម្តាយ​កុមា​រា​រង​គ្រោះ​​ចំនួន៤​លាន​រៀល​ ដើម្បីបញ្ចប់រឿង​ឈប់​ប្តឹង​បន្ត​ទៀត​។​

មហាជន​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​ធ្វើ​ផ្លូវ​នេះ​គឺ​ជីករណ្តៅ​ដី​ជ្រៅ ជម្រៅ​ជាង​១០​ម៉ែត្រ​ នៅ​ជាប់​របង​វត្ត​តា​ពៅ​និង​ជិត​សាលារៀន​ទៀត​គឺ​មាន​ហា​នី​ភ័យ​ខ្លាំង​ណាស់ ​កន្លង​មក​ក៏​មាន​ក្មេង​ប្រុស​ឈ្មោះ​ត្រា​ អាយុ​៩​ឆ្នាំ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​រណ្តៅ​ដី ដែល​គេ​ជី​យក​អាចម៍ដី​លក់​បណ្តាល​ឲ្យ​ស្លា.ប់​បាត់បង់​ជីវិត​ដែរ ដោយសារ​ជីក​នៅ​ជិត​ផ្ទះ​ក្មេង​រង​គ្រោះ រណ្តៅ​ជ្រៅ​ណាស់ ដូច្នេះ​ប្រជាពលរដ្ឋ​សំណូមពរ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ពិនិត្យ ក្រុមហ៊ុន និង​ក្រុម​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ កុំ​ឲ្យ​ជីក​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​និង​ជិត​សាលារៀន ហើយ​ជីក​ជ្រៅ​ពេក បង្ក​ឲ្យ​បាក់​ដី​ដល់​ដីស្រែ​និង​ដី​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​ពេល​រដូវវស្សា​។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ​ លោក​ប៉ាត់​ សាក់ ប្រធាន​ការិយាល័យ​រ៉ែ​និង​ថាមពល​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​មេគង្គ​ខន​ស្ត្រា​ក់សិន​ឌី​វិ​ឡប់​មែន គឺ​បាន​ជីក​លើ​ច្បាប់​អនុញ្ញាត គឺ​ជម្រៅ​៥​ម៉ែត្រ ក្រុមហ៊ុន​ជីក​ដល់​៧​ទៅ​៨​ម៉ែត្រ ។ លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ទៅណែនាំ​និង​ធ្វើ​កិច្ចសន្យា​ម្តង​ហើយ ប្រសិនបើ​នៅ​តែ​បន្ត​ជីក​ជ្រៅ​រហូត​ដល់​១០​ម៉ែត្រ​មែន​ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ច​ន្ទ័​ខាង​មុខនេះ ។ ជា​ពិសេស ចំណែង​លោក​ពិសិដ្ឋ​ មេការ​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា លោក​សោកស្តាយ ដោយ​ទីតាំង​ជិត​អេ​ស្កា​វ​ទ័​រ ចម្ងាយ៦​ម៉ែត្រ ក៏​ប៉ុន្តែ​មើល​មិនឃើញ​ និង​មិនដឹង​ថា មាន​ក្មេង​៣​នាក់​ចុះ​ទៅ​លេង​ក្នុង​ការដ្ឋាន​រណ្តៅ​ដី​នោះ ហើយ​ពេល​មាន​ម្នាក់​ធ្លាក់ទឹក​ ក្មេង​ពី​នាក់​នោះ​ប្រាប់​ថា​បាត់​គ្នា​ខ្ញុំ​ម្នា​ក់ហើយ ទើប​ប្រាប់​ថា​ក្រែង​វារ​ត់ទៅ​ផ្ទះ​ទេ​ដឹង​ឲ្យ​ទៅ​រក​នៅ​ឯ​ផ្ទះ លុះដល់​ឪពុក​ម្តាយ​ក្មេង​មក​ដល់​ចុះ​រាវ​ក្នុង​ទឹក​ហើយ​ស្រង់​ឡើង​ ទើប​ឃើញ​ថា​ក្មេង​ធ្លាក់ទឹក​លង់​ស្លាប់ បើ​ឃើញ​ពិតជា​ចុះ​ជួយ​ហើយ​។​ម្តាយ​ឪពុក​កុមា​រា​រង​គ្រោះ​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ដោះស្រាយ​រក​យុ​ត្តិ​ធ​ម៍ និង​ផ្តល់​ថវិកា​ឲ្យ​គាត់​បាន​ធ្វើបុណ្យ​កូន​ផង​​​បង្ក​ឲ្យ​មាន​មនុមនុស្សស្លាប់ចំណែងលោកពិសិដ្ឋ មេការក្រុមហ៊ុនបានលើកឡើងថា លោកសោកស្តាយ ដោយទីតាំងជិតអេស្កាវទ័រ ចម្ងាយ៦ម៉ែត្រ ក៏ប៉ុន្តែមើលមិនឃើញ និងមិនដឹងថា មានក្មេង៣នាក់ចុះទៅលេងក្នុងការដ្ឋានរណ្តៅដីនោះ ហើយពេលមានម្នាក់ធ្លាក់ទឹក ក្មេងពីនាក់នោះប្រាប់ថាបាត់គ្នាខ្ញុំម្នាក់ហើយ ទើបប្រាប់ថាក្រែងវារត់ទៅផ្ទះទេដឹងឲ្យទៅរកនៅឯផ្ទះ លុះដល់ឪពុកម្តាយក្មេងមកដល់ចុះរាវក្នុងទឹកហើយស្រង់ឡើង ទើបឃើញថាក្មេងធ្លាក់ទឹកលង់ស្លាប់ បើឃើញពិតជាចុះជួយហើយ។ម្តាយឪពុកកុមារារងគ្រោះសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយរកយុត្តិធម៍ និងផ្តល់ថវិកាឲ្យគាត់បានធ្វើបុណ្យកូនផង៕









No comments:

Post a Comment

Pages