ផ្សាយចេញពីរាជធានីភ្នំពេញ/ខេត្តកំពង់ធំ ៖នៅព្រឹកថ្ងៃទី២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាសង្គ្រោះមរណៈ ជូនគ្រួសារសពលោក ខៀវ គុណ នៅភូមិ ថ្មី ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ២០២៤កន្លងទៅដោយរោគាពាធ។
ជាការសំណេះសំណាល នៅក្នុងឱកាសនោះ លោកបានសម្តែងនូវសមានុចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបាន លះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះ មហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។
ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និង ជីវភាពបងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើង។
លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសរដ្ឋបាលឃុំប្រឡាយ ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។
គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះ មានចំនួន ៤.០០០.០០០ ៛ (បួនលានរៀលគត់)។
No comments:
Post a Comment