ផ្សាយចេញពីរាជធានីភ្នំពេញ/ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2024 លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តន៍ ការងាររបស់សាលាបឋមសិក្សានៅក្នុងស្រុកស្ទោងនាឆ្នាំសិក្សា ២០២២ -២០២៣ កន្លងទៅ ។
ថ្លែងទៅកាន់លោកនាយក នាយិការ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសហការីនៅក្នុងឱកាសនេះ លោកបានលើកឡើងថា សាលារៀនខ្លាំងនិងរីកចំរើនទៅបានអាស្រ័យលោក នាយក នាយិការសាលារៀនខ្លាំង គឺក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំអង្គភាពមួយត្រូវតែ មានភាពប៉ិនប្រសព្វ ឆ្លៀសវៃ មានទំនួលខុសត្រូវ មានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងកិច្ចសហការគ្នាខ្ពស់ មានផែនការមេ គ្រប់គ្រងដឹកនាំច្បាស់លាស់ ផែនការអភិវឌ្ឍន៍ត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពជាប្រចាំឆ្នាំ ហ៊ាន ទទួលខុសត្រូវនិងហ៊ានទទួលយកការពិត ចេះឆ្លុះបញ្ចាំងនិងស្វ័យវាយតម្លៃការអនុវត្តការងាររបស់ខ្លួនកន្លងមក និងខិតខំបំពេញបន្ថែមរាល់ចំណុចខ្វះខាតទាំងឡាយដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ ជាពិសេសបំផុតគឺត្រូវមានឥរិយាបថល្អគ្រប់ស្ថានភាពជាពិសេសក្នុងការបំពេញនិងអនុវត្តការងារ ដែលជាគំរូល្អសម្រាប់សិស្សានុសិស្សនិងមហាជនផងដែរ។
លើសពីនេះលោកនាយក នាយការ លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវជាពិសេសគឺការគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ក៏ត្រូវខិតខំកៀរគរមូលធន ពីសប្បុរសជនជិតឆ្ងាយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបន្ថែមជាមួយថវិកាដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនដើម្បីជួយអភិវឌ្ឍន៍សាលារៀនហើយគ្រប់គ្រងនិងប្រាស់ថវិកាប្រកបដោយ គណនេយ្យភាព និងតម្លាភាពបំផុត ដើម្បីទទួលបានទំនុកចិត្តពីសហគមន៍និងសាលារៀនមានការអភិវឌ្ឍជាលំដាប់។
ទន្ទឹមនឹងនេះលោកបានបន្ថែមថាក្នុងនាមជាអ្នកអប់រំ ជាគ្រូបង្រៀន ជាអ្នកដឹកនាំអង្គភាព ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយលោកបានប្រកាសគាំទ្រពេញទំហឹងនូវការដាក់ចេញរបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលក្នុងការធ្វើតេសអ្នករាជការនិងបណ្ដេញចេញពីស្ថាប័នក្រសួងប្រសិនបើរកឃើញថាមានពាក់ព័ន្ធនិងគ្រឿងញៀនហើយឆ្នាំក្រោយប្រសិនបើមានរើសគ្រូកិច្ចសន្យាលោកនឹងត្រូវឲ្យធ្វើតេស្តគ្រឿងញៀនលើបេក្ខជនជាមុនដើម្បីគុណភាពនិងប្រសិទ្ធភាពការងារ និង លុបបំបាត់គ្រឿងញៀនពីក្នុងមូលដ្ឋានឲ្យខាងតែបាន។
គួរបញ្ជាក់ផងដែរថាការធ្លុះបញ្ចាំងនៅពេលនេះគឺមានការអញ្ជើញចូលរួម របស់លោកនាយក នាយិការ លោកគ្រូ អ្នកគ្រូ ប្រមាណ៦១៩នាក់ ហើយផ្អែកទៅលើសាលារៀនចំនួន៨០លើ៨៣សាលាបឋមសិក្សានៅក្នុងស្រុកស្ទោង។
No comments:
Post a Comment