ដីព្រៃរាប់រយហិចតានៅស្រុកសំឡូតកំពុងត្រូវបានឈ្មួញប្រើគ្រឿងចក្រច្រើនគ្រឿងឈុសឆាយធ្វើកម្មសិទ្ធ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ដីព្រៃរាប់រយហិចតានៅស្រុកសំឡូតកំពុងត្រូវបានឈ្មួញប្រើគ្រឿងចក្រច្រើនគ្រឿងឈុសឆាយធ្វើកម្មសិទ្ធ

 


បាត់ដំបង៖សុខៗដីព្រៃចំនុចភ្នំត្រីរ៉សជិតស្ទឹងគ្រញូងក្នុងភូមិសាស្រ្តភូមិស្វាយជ្រុំនិងភូមិអូរជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងត្រុវបានក្រុមហ៊ុនម៉េង ហុក ដុតព្រៃ ប្រើគ្រឿងចក្រប្រភេទអាបុលនិងត្រាក់ទ័រជាច្រើនគ្រឿងឈុសឆាយយ៉ាងរំពងព្រៃរហូតចូលដីវត្តស្ទឹងគ្រញូងបង្កអោយព្រះសង្ឃគណៈកម្មាវត្តពុទ្ធបរិស័ទនៅមិនសុខ។

     តាមប្រជាពលរដ្ខរស់នៅតាមមាត់ស្ទឹងគ្រញូងជុំវិញទីតាំងដែលគេកំពុងឈុសឆាយព្រៃបាននិយាយអោយដឹងកាលពីថ្ងៃទី2គុម្ភៈ2024ថាប្រហែលជាមួយខែហើយនៅឆ្នាំ2024នេះមិនដឹងជាអ្នកមានលុយមានអំណាចមកពីណាទេបានធ្វើសកម្មភាពឈុសឆាយដីព្រៃរបស់បរិស្ថានដែលគេហាមឃាត់កន្លងមក។តែគ្រាន់តែនិយាយតៗគ្នាថាចិនទិញ។ដោយឡែកបើតាមយុវជនខ្វាល់គោរម្នាក់ដែលតែងតែខ្វាល់គោរតាំងពីតូចនៅចំនុចព្រៃក្រោយវត្តនិងចំនុចភ្នំត្រីរ៉សក៍បានអោយដឹងដែលថារូបគេក៍មិនស្គាល់ថាជាអ្នកណាទេដែលឈុសឆាយដីព្រៃដែលរូបគេតែខ្វាល់គោរអោយស៊ីស្មៅតាំងពីតូចៗហើយការឈុសឆាយដោយគ្រឿងចក្រនេះប្រហែល5ថ្ងៃហើយឥឡូវយុវជនរូបនេះលែងអោយគោរទៅតំបន់នោះទៀតហើយ។ព្រោះពេលយកគោរទៅចង់គេស្រាយខ្សែរគោរនិងហាមមិនអោយចូល។

    ចំណែកព្រះសង្ឃក៍ដូចជាអាចារ្យយាយជីនៅនឹងវត្តស្ទឹងគ្រូញូងក៍មានសង្ឃដីកានិងប្រាប់អោយអ្នកយកព័ត៍មានយើងដឹងដែលថាប៉ុន្មានថ្ងៃមកនេះមានសកម្មភាពឈុសឆាយដីព្រៃចំនុចខាងលើហើយនឹងមានការបោះបង្គោលបេតុងព័ន្ធព្រៃចូលដីវត្តក្នុងនោះតាមលោកចុះពិនិត្យជាក់ស្តែងគឺឈុសដីព្រៃចូលដីព្រៃរបស់របស់វត្តជាងមួយហិចតាដែលខេត្តប្រគល់អោយដល់ភ្នំមានចំនួនសរុប1099960ម៉ែក្រក្រឡា។ពេលដែលលោកទៅសួរនាំខាងអ្នកឈុសឆាយគេថាគេមិនដឹងទេមេគេអោយឈុសបើចូលដីវត្តអោយទៅប្តឹងឃុំ។ជាមួយនឹងការឈុសដីព្រៃចូលដីវត្តនេះដែលបើមិនមានការដោះស្រាយទេពុទ្ធបរិស័ទនិងគាំទ្រលោកនាំគ្នាយកកាំបិតពូថៅទៅទីតាំងនោះជាមិនខាន់។

   ដោយឡែកបើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានអោយដឹងថាដីទីនោះជាដីសប្បទានសង្គមកិច្ចមានចំនួន1021ហិចតាដែលដកពីប្រជាពលរដ្ឋតែអាចអោយពលរដ្ឋគាត់អាស្រ័យផលបាន តែការឈុសឆាយអាញ្ញេអាញ៉ៃអីមិនបានទេហើយលោកបានៈោយមន្រ្តីរបស់លោកនឹងស្រុកចុះរយះពេលពីរថ្ងៃមកហើយដើម្បីបូកសរុបធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត។

    បើតាមបុរសម្នាក់ឈ្មោះម៉េង ហុក ដែលអៈអាងថាជាថៅកែគ្រឿងចក្រនិងជាមេការមើលការខុសត្រូវលើការឈុសឆាយដីព្រៃខាងលើបានអោយដឹងថាលោកឈុសឆាយមិនប៉ះដីសង្គមកិច្ចទេគឺឈុសឆាយដីដែលបានទិញពីពលរដ្ឋជាងបីរយគ្រួសារ។កន្លែងណាដែលមិនបានទិញគឺស៊ីឈ្នួលឈុសអោយពលរដ្ឋ។បើនិយាយរឿងច្បាប់អោយទៅសួរឃុំស្រុក និងមួយទៀតបើលោកចោទថាឈុសចូលដីវត្តក៍អោយលោកទៅប្តឹងឃុំទៅឃុំនឹងហៅលោកទៅហើយ។

     ជុំវិញការឈុសឆាយមានច្បាប់ឬមិនមានច្បាប់ឈុសដីព្រៃយ៉ាងណានោះអ្នកព័ត៍មានយើងបានសុំការបំភ្លឺពីលោកអភិបាលស្រុកសំឡូតតាមរយះលេខទូរស័ព្ទលោកជាច្រើនដងកាលពីថ្ងៃទី2គុម្ភៈតែលោកមិនលើកនិងឆាតសួរតាមទេឡេក្រាមលោកចូលមើលហើយមិនតបដែរ។

    ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមន្ទីរជំនាញនឹងចុះពិនិត្យមើលអោយបានច្បាស់ជាស់វាងការបាត់បង់ដីរដ្ឋជាពិសេសដីព្រៃភ្នំធម្មជាតិដែលបំរើអោយប្រយផជន៍រួម។








No comments:

Post a Comment

Pages